Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កុមារា ធឿន បូរី ដែលគ្រប់គ្នាបានស្គាល់ តាមរយៈការ ច្រៀងចម្រៀង តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក រហូតបានធ្វើឲ្យ លោក ចា រិទ្ធី អ្នក​គ្រប់​គ្រង​កម្មវិធី​កម្សាន្ត​​ដ៏មាន​ប្រជា​ប្រិយ​ភាព​នៅទូរទស្សន៍អាស៊ីអាគ្នេឃ៍ មានការចាប់អារម្មណ៍ និងបានអញ្ជើញប្អូនមកបកស្រាយចម្រៀងក្នុងកម្មវិធីទូរទស្សន៍អាស៊ីអាគ្នេហ៍ កាលពីពេលកន្លងទៅ ។

ក្រោយពីកុមារា រូបនេះ បានបកស្រាយបទចម្រៀងរួមក បានធ្វើឲ្យកក្រើក ដោយមានការចែកចាយពីសំណាក់អ្នកលេងបណ្តាញសង្គមយ៉ាងច្រើន តែម្ដង។

អ្វីដែលកាន់តែពិសេសទៀតនោះ គឺបានធ្វើ ឯក​ឧត្តម​ លី ឆេង​ អគ្គនាយក​ ប៊ែលធី​ គ្រុប ​ក៏​បាន​ផ្តល់​នូវ​អាហារ​រូបករណ៍​​ឲ្យ​ក្មួយ​បូរី​រៀន​ដោយ​ឥតគិត​ថ្លៃ​ទាំង​ខ្មែរ​ និង​អង់គ្លេស​ចាប់​ពី​ថ្នាក់​ទី​មួយ​ រហូតដល់​បាក់​ឧុប ទៀតផង ហើយចំពោះការស្នាក់នៅវិញ ប្អូនមក​​រស់នៅ​ភ្នំពេញ​ជាមួយ លោក ចារិទ្ធី ផ្ទាល់តែម្ដង។

ខាងក្រោមនេះជាការលើកឡើងរបស់លោក ចារិទ្ធី៖

សួស្ដី​បង​ប្អូន​ជា​ទី​ស្រលាញ់​ទាំង​អស់​ដែល​ស្រលាញ់​គាំទ្រ​ក្មួយប្រុស​ធឿន​បូរី​ ដែល​ជា​ក្មេង​ម្នាក់​ដែល​មាន​ទឹក​ដម​សំឡេង​យ៉ាង​ពីរោះ​ពីធម្មជាតិ​ ដែល​ធ្លាប់​តែ​ស្រែក​ច្រៀង​នៅ​លើ​ខ្នង​គោ​ រស់​ក្នុង​គ្រួសារ​ដែល​មាន​ជីវភាព​លំបាក​នៅ​តាម​ជន​បទ​ ដោយសារ​ទេពកោសល្យ​របស់​ក្មួយ​ ពេល​នេះ​បាន​ធ្វើ​អោយ​ក្មួយមាន​សំណាង​បាន​ឯកឧត្ដម​លី​ឆេង​ជា​អគ្គនាយក​ប៊េល​ធី​GROUP​​ស្រលាញ់​ពេញ​ចិត្ត​នឹង​សំឡេង​របស់​ក្មួយ​ហើយ​គាត់​ក៏​ជា​មនុស្ស​ដែល​មាន​ចិត្ត​ទូលាយ​ស្រលាញ់​ក្មេង​ៗ​ដែល​មាន​ទេពកោសល្យ​ផង​នោះ​ ឯកឧត្ដម​ក៏​បាន​ផ្តល់​នូវ​អាហារ​រូបករណ៍​​ឲ្យ​ក្មួយ​បូរី​រៀន​ដោយ​ឥតគិតថ្លៃ​ទាំង​ខ្មែរ​និង​អង់គ្លេស​ចាប់​ពី​ថ្នាក់​ទី​មួយ​ដល់​បាក់​ឧុប​ ខ្ញុំ​បាទ​តំណាង​អោយ​អ្នក​គាំទ្រ​ក្មួយប្រុស​ធឿន​បូរី​ទាំង​អស់​សូម​ជូន​ពរ​ឯកឧត្ដម​និង​ក្រុម​គ្រួសារ​អោយ​ជួបតែសេចក្តីសុខ​និង​សំណាង​ល្អ​ទាំង​អស់​គ្នា​.​ហើយ​ចាប់​ពី​ពេល​នេះ​តទៅ​ក្មួយប្រុស​ធឿន​បូរី​មក​រស់នៅ​ភ្នំពេញ​ជាមួយ​ខ្ញុំ​.

សូមបញ្ជាក់ផងដែរថា កុមារា ធឿន បូរី មានវ័យ១២ឆ្នាំ ស្រុកកំណើតនៅខេត្តកំពង់ចាម ។

ស្ដាប់បទដែលប្អូនបានបកស្រាយ បទចម្រៀងដូចជាបទ “បាត់ដំបងបណ្តូលចិត្ត”, “ស្ទឹងសែនប៉ារីស”, “លាបាត់ដំបង” 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor