Sponsor
Amapapa News

មន្ត្រី​ក្រសួង​ការពារ​ជាតិ​កូរ៉េខាងត្បូង​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ លោក​ គីម​ ជុងអ៊ុន​ កំពុង​រៀប​ចំ​បាញ់​បង្ហោះ​មីស៊ីល​ឆ្លង​ទ្វីប​មួយ​បន្ថែម​ទៀត​ ខណៈ​ភាព​តានតឹង​រវាង​ក្រុង​ព្យុងយ៉ាង​ និង​សហរដ្ឋ​អាមេរិក​ បាន​ឈាន​ដល់​ចំណុច​មិន​អាច​ដោះស្រាយ​បាន​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ អង់គ្លេស​ (Express) បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ច័ន្ទ​ ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១៧។

មន្ត្រី​ការពារ​ជាតិ​កូរ៉េខាងត្បូង​លោក​ Chang Kyung-soo​ បាន​និយាយ​ថា​ "យើង​បន្ត​មើល​ពី​សញ្ញា​នៃ​ការ​បាញ់​មីស៊ីល​ ដែល​អាច​ធ្វើ​បន្ថែម​ទៀត​ ហើយ​យើង​ក៏​បាន​ព្យាករណ៍​ថា​កូរ៉េខាងជើង​អាច​បាញ់​មីស៊ីល​ឆ្លង​ទ្វីប​សេរី​ថ្មី​ មាន​សមត្ថភាព​ខ្លាំង​អាច​បំពាក់​ជា​មួយ​មីស៊ីល​ (ICBM)"

ទន្ទឹម​នឹង​នេះ​ដែរ​ក្រសួង​ការពារ​ជាតិ​ បាន​បញ្ជាក់​ថា​ ក្រុង​សេអ៊ូល​ ឥឡូវ​នៅ​មាន​ពេល​វេលា​ ដើម្បី​ពង្រឹង​ការ​ឆ្លើយ​តប​ផ្នែក​យោធា​របស់​ខ្លួន​ប្រឆាំង​នឹង​ប្រទេស​កូរ៉េខាងជើង​ ដែល​បង្ហាញ​ថា​ ពេល​វេលា​សម្រាប់​ការ​ចរចា​ត្រូវ​បាន​បញ្ចប់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ គ្រោង​នឹង​រៀប​ចំ​កិច្ច​ប្រជុំ​បន្ទាន់​មួយ​នៅ​ថ្ងៃ​នេះ​ ដើម្បី​ពិភាក្សា​ពី​ការ​ឆ្លើយតប​របស់​ខ្លួន​ ចំពោះ​ការ​ធ្វើតេស្ត​ចុង​ក្រោយ​បំផុត​របស់​កូរ៉េខាងជើង​ និង​កូរ៉េខាងត្បូង​ ព្រម​ទាំង​សម្ព័ន្ធមិត្ត​ ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​រឹងមាំ​លើ​បញ្ហា​នា​ពេល​ថ្មី​ៗ​នេះ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor