Sponsor
Amapapa News

កូរ៉េខាងត្បូង​ បាន​ធ្វើ​សម​យុទ្ធ​បាញ់​គ្រាប់​ពិត​មួយ​ ដោយ​ធ្វើ​ការ​វាយប្រហារ​ទៅ​លើ​តំបន់​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ ដោយ​យន្ត​ហោះ​ចម្បាំង​ និង​មីស៊ីល​ឆ្លង​ទ្វីប​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ រុស្ស៊ី​ (RT) បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​០៤ ខែ​កញ្ញា ឆ្នាំ​២០១៧។

អគ្គសេនាធិការ​យោធា​រួម​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ សម​យុទ្ធ​រួម​បញ្ចូល​គ្នា​រវាង​មីស៊ីល​ផ្លោង​ Hyunmoo-2A​ ចំនួន​ ០៥គ្រាប់​ របស់​កូរ៉េខាងត្បូង​ និង​យន្ត​ហោះ​ប្រយុទ្ធ​ F-15K​ ដោយ​ធ្វើ​ការ​វាយប្រហារ​ ក្បែរ​​កន្លែង​សាកល្បង​មីស៊ីលឈ្មោះ​​ Punggye-ri​ របស់​កូរ៉េខាងជើង​។ យោធា​បាន​បន្ថែម​ថា​ លំហាត់​សម​យុទ្ធ​នេះ​ គឺ​គ្រាន់​តែ​ជា​ការ​បង្ហាញ​ពី​អំណាច​ដំបូង​ប៉ុណ្ណោះ​ និង​ព្រមាន​ថា​ យើង​កំពុង​រៀប​ចំ​វិធាន​ការ​បន្ថែម​ទៀត​ ដោយ​សម្ពន្ធភាព​រវាង​កូរ៉េខាងត្បូង​ និង​សហរដ្ឋ​អាមេរិក​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ បាន​រាយការណ៍​ថា​ ក្រោយ​កិច្ច​ប្រជុំ​កំពូល​ BRICS​ នៅ​ក្នុង​ទីក្រុង​ Xiamen​ ប្រទេស​ចិន​ ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladimir Putin​ និង​សម​ភាគី​ចិន​លោក​ ស៊ី​ជីនភីង​ បាន​ព្រមព្រៀង​គ្នា​ថា​ នឹង​ដោះស្រាយ​រាល់​បញ្ហា​ និង​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​ធ្វើតេស្ត​មីស៊ីល​ចុង​ក្រោយ​របស់​កូរ៉េខាងជើង​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor