Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ខណៈ​ដែល​វោហារសាស្ត្រ​ក្ដៅ​គគុក​រវាង​មេដឹកនាំ​ក្រុង​ព្យុងយ៉ាង​ និង​ទីក្រុង​វ៉ាស៊ីនតោន​ បន្ត​កើន​ឡើង​នោះ​ កូរ៉េខាងជើង​ បាន​ចាក់​សាំង​បន្ថែម​ចូល​ក្នុង​ភ្លើង​ ដោយ​បង្ហោះ​រូបភាព​ ការ​បាញ់​មីស៊ីល​ជា​ច្រើន​គ្រាប់​ទៅ​កាន់​កងទ័ព​ជើង​គោក​ អាកាស​ និង​ជើង​ទឹក​អាមេរិក​។ នេះ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ Sputnik បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៧។

កាល​ពី​ម្សិលមិញ​ រូបភាព​គំនូរជីវចល​ ដែល​បាន​ចេញ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េខាងជើង​ បាន​បង្ហាញ​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​ B-1B​ និង​នាវា​ដឹក​យន្ត​ហោះ​ USS Carl Vinson​ របស់​សហរដ្ឋ​អាមេរិក​ ដែល​ទទួល​រង​គ្រាប់​មីស៊ីល​ Pukguksong-2 ពី​ក្រុង​ព្យុងយ៉ាង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ រូបភាព​គំនូរជីវចល​ ខាង​លើ​បាន​បង្ហាញ​ ក្រោយ​ពេល​ប្រទេស​ជប៉ុន​ និង​សហរដ្ឋ​អាមេរិក​ បាន​បញ្ជូន​កង​នាវា​ជើង​ទឹក​ឲ្យ​ទៅ​ឈរ​ជើង​នៅ​ដែន​សមុទ្រ​ប៉ាស៊ីហ្វិក​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor