Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ចម្រៀងមួយបទមានចំណងជើងថា «អស់សង្ឃឹម» ដែលជាបទមរតកដើម តឹងពិបាកច្រៀង និងត្រូវការសំឡេងខ្លាំងនោះ ត្រូវបានកុមារី រ៉ន ចាន់ឌីន បេក្ខជនមកពីខេត្តកំពង់ស្ពឺ បកស្រាយបានយ៉ាងគ្រលួចក្នុង The Voice Kids Cambodia វគ្គ Live Show សប្ដាហ៍ទី១។

ថ្មីត្បិត «អស់សង្ឃឹម» ដែល រ៉ន ចាន់ឌីន យកមកច្រៀងតាមគ្រូបង្វឹក ឱក សុគន្ធកញ្ញា ផ្តល់ឲ្យក៏ពិតមែន ប៉ុន្តែគ្រូបង្វឹកផ្ទាល់ក៏បុកពោះមិនតិចទេ ព្រោះថា មួយបទនេះ តារាចម្រៀងល្មមៗ មិនហ៊ានយកមកច្រៀងតាមកញ្ចក់ទូរទស្សន៍ឡើយ។ នេះបើតាមការបញ្ជាក់របស់ ឱក សុគន្ធកញ្ញា។

ឆ្លងកាត់ការច្រៀងជាផ្លូវការក្នុងពេលប្រឡង រ៉ន ចាន់ឌីន ស្រាប់តែបំបែកពាក្យភ័យបុកពោះដោយភាពជឿជាក់ ហើយច្រៀងបានល្អលើសពីអ្វីដែលគេមិននឹកស្មានដល់។ ជាពិសេស គ្រូបង្វឹកទាំងអស់ បានយល់ឃើញប្រហាក់ប្រហែលគ្នាថា ចាន់ឌីន ច្រៀងលើសពីសមត្ថភាពក្មេងៗ ព្រោះបទនេះសមតែមនុស្សចាស់ច្រៀង ដោយសារតែពិបាកណាស់ តែក្មេងស្រីម្នាក់នេះ អាចធ្វើបានល្អពិតជាកម្ររកបានមែន។

ជាលទ្ធផល រ៉ន ចាន់ឌីន បានជាប់ឆ្នោតសំឡេងផ្ញើសារច្រើនជាងគេក្នុងក្រុម ឱក សុគន្ធកញ្ញា ធ្វើឲ្យនាងអាចឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិជាបន្តទៀតជាមួយក្តីរំភើបរលីងរលោងទឹកភ្នែក៕

ទស្សនាកម្មវិធីទាំងស្រុង

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor