អារ៉ាប់រួមៈ ការិយាល័យព័ត៌មានផ្លូវការណ៍របស់ក្រុងឌូបៃ បានឲ្យដឹងថា រថយន្តតាក់ស៊ីហោះ Autonomous Air Taxi (AAT) របស់ទីក្រុងឌូបៃ ដែលជាតាក់ស៊ីហោះហើរដោយខ្លួនឯងលើកដំបូងរបស់ពិភពលោក និងត្រូវបានណែនាំឲ្យប្រើប្រាស់ដោយក្រុមហ៊ុន Road and Transport Authority (RTA)នោះ បានចាប់ផ្តើមដាក់ឲ្យប្រើប្រាស់នូវការធ្វើដំណើរក្នុងស្រុកលើកដំបូងរបស់ខ្លួនកាលពីថ្ងៃចន្ទ នៅជិតឧទ្យានឆ្នេរសមុទ្រ Jumeirah Beach Park។
រថយន្ត២កៅអី AAT ដែលមានសមត្ថភាពអាចដឹកមនុស្សដោយគ្មានការធ្វើអន្តរគមន៍ណាមួយពីមនុស្ស ឬពីឡុតមួយនេះ ត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន Volocopter ដែលជាក្រុមហ៊ុនជំនាញខាងផលិតរថយន្តហោះស្វ័យប្រវត្តិដែលមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់។
ក្រុមហ៊ុន RTA បាននិយាយថា រថយន្តតាក់ស៊ី AAT ដែលគេរំពឹងថា នឹងដាក់ឲ្យប្រើប្រាស់នៅត្រីមាសទី៤ក្នុងឆ្នាំនេះ ដើរដោយកម្លាំងអគ្គិសនី និងមានសុវត្ថិភាពខ្ពស់ ជាមួយនឹងការរចនាកង់វិល(Rotor)ចំនួន១៨ ដើម្បីធានាបានការធ្វើដំណើរ និងការចុះចតដោយសុវត្ថិភាព៕

