ទោះបីជា ក្រសួងអប់រំបានកំណែទម្រង់ស៊ីជម្រៅ កាត់បន្ថយភាពអសកម្មនិងផ្តល់បានអត្ថប្រយោជន៏បានច្រើន ទាំងការសន្សំសំចៃថវិកានិងពេលវេលានោះ មិត្តអ្នកលេងក្នុងសង្គមមួយចំនួនបានត្អូញត្អែរពីនិតីវិធីនៃការដាក់ពាក្យប្រឡងគ្រូថា ហាក់មានភាពសាំញ៉ាំ និងនៅពេលបញ្ជាក់ឯកសាររួចរាល់ហើយ យកពាក្យទៅដាក់ សម្តីអ្នកទទួលពាក្យក៏ហាក់មិនសូវពិរោះពិសារទៀតរ។
ជាក់ស្តែងមិត្តអ្នកលេងក្នុងបណ្តាញសង្គមម្នាក់ បានទម្លាយអារម្មណ៍ពិតរបស់ខ្លួនលើគណនីហ្វេសប៊ុកនៅពេលយកពាក្យដាក់ប្រឡងគ្រូថា៖ អ្នកដាក់ពាក្យប្រឡងគ្រូទើបយល់អារម្មណ៍មួយនេះ😔យ៉ាប់នោះយ៉ាប់លោកអើយលើកមុនបានទៅដាក់ពាក្យហ្នឹងក៏វល់ណាស់ ត្រូវទៅសុំត្រានាយកបន្ទាប់មកទៅសាលាឃុំសុំហត្ថលេខានិងត្រាមេឃុំហើយត្រូវទៅដល់ស្រុកបញ្ជាក់វិញ្ញាបនបត្របណ្តោះអាសន្ននិងកាតសិស្ស😌ដល់ពេលទៅដាក់ពាក្យរឹតតែយ៉ាប់ទៀត😒ថែម។
អ្នកទទួលពាក្យសម្តីអត់សូវល្អទៀត😪ចង់តែដកបេក្ខភាពទេលោកអើយតែបំណាច់ថាដល់ដំណាក់កាលហ្នឹងហើយមានតែទ្រាំ😌😪 ចាំមើលដល់ពេលប្រឡងមិចវិញ។ ចុះមិត្តអ្នកអាន KQUBE យល់យ៉ាងម៉េចដែរពោះនិតីវិធីនៃការដាក់ពាក្យប្រឡងគ្រូ?



