
បន្ទាយមានជ័យៈ មនុស្សក្មេងចាស់ប្រុសស្រីចំនួន៦នាក់ បានរងរបួសធ្ងន់ស្រាល ក្រោយពីជួបគ្រោះថ្នាក់ចារាចណ៍រវាងរថយន្តកូរ៉េ បុកជាមួយគោយន្តកន្ត្រៃ ក្នុងទិសដៅស្របគ្នា កាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ56A ស្ថិតជាតិលេខ56a នៅក្នុងភូមិខ្លែងពណ៌ជើង ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តមួយគ្រឿងហ៊ីយ៉ាន់ដាយ កូរ៉េ ពណ៌ខ្មៅស ស្លាកលេខ ភ.ព 3C-4717 បើកបរដោយឈ្មោះ អឿ សំ ភេទប្រុស អាយុ២៨ឆ្នាំរស់នៅ និងធ្វើកាបណ្តោះអាសន្ននៅក្រុមហ៊ុនកាត់ដេរ អេសប្រាឌឺស៊ីសោភ័ណ ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានបុកគោយន្តកន្ត្រៃពីក្រោយ ដែលបើកបរដោយឈ្មោះ សួននឿត ភេទប្រុស អាយុ៤០ឆ្នាំ មានអ្នករួមដំណើរ៥នាក់ មានទីលំនៅភូមិជាមួយ នៅ ភូមិម្កាក់ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល៥នាក់ ត្រូវបានដឹកយកទៅសម្រាកព្យាបាលនៅមន្ទីពេទ្យស្រុកមង្គលបូរី។
អ្នករងរបួសទាំង៥នាក់ ទី១ឈ្មោះ សួន នឿត របួសចង្កេះធ្ងន់ ទី២ឈ្មោះ សួន ចាន្នី ភេទស្រីអាយុ១៥ឆ្នាំ របួសបាក់ជើងឆ្វេង ទី៣ឈ្មោះ សួន ស៊ីណូត ភេទប្រុស អាយុ៩ឆ្នាំ របួសបែកក្បាល ទី៤ឈ្មោះ សួន រ៉ាវី ភេទស្រី៥ឆ្នាំ របួសទ្រូង ទី៥ ឈ្មោះ តុង ភេទប្រុស អាយុ៥ឆ្នាំ របួសភ្នែកស្នាំ ទី៦ ឈ្មោះ ឃីម ភេទប្រុស អាយុ៦ឆ្នាំ របួសបាក់ជើងឆ្វេងធ្ងន់។
ក្រោយកើតហេតុ រថយន្ត និងគោយន្តកន្ត្រៃ ត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការស្រុកស្វាយចេក រង់ចាំដោះស្រាយពេលក្រោយ។ សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ ដោយសារគោយន្តកន្ត្រៃគ្មានភ្លើងបំភ្លីក្រោយ៕





