
ភ្នំពេញ៖ កំពូលតារាចម្រៀង ប្រចាំផលិតកម្មហង្សមាស លោក ព្រាប សុវត្ថិ និងកូនប្រុសច្បង សុវត្ថិ មុន្នីវណ្ណ បានធ្វើឲ្យមហាជនគាំទ្រខ្លាំង ដោយសារតែសមត្ថភាពច្រៀង អមនឹងរូបសម្រស់ស្រស់សង្ហា ធ្វើឲ្យទីផ្សារសិល្បៈរបស់អ្នកទាំងពីរ មានហាងឆេងកើនឡើងជាលំដាប់។
ក្រៅពីការងារសិល្បៈលោក ព្រាប សុវត្ថិ និងកូនប្រុស ក៏មានតួនាទីជាមន្ត្រីប៉ូលិស ដែលបម្រើការក្នុងក្របខ័ណ្ឌរាជការផងដែរ។
ប៉ុន្តែអ្វីដែលត្រូវភ្ញាក់ផ្អើលនោះ បន្ទាប់ពីដឹងថា នៅក្នុងគ្រួសារលោក មិនមែន មានតែឳពុកកូនទាំងពីរនាក់នេះទេ សូម្បីតែម្ដាយបង្កើតរបស់លោក ព្រាប សុវត្ថិ ក៏ជា មន្ត្រីយោធាស្រីមួយរូបទៀតផង នេះបើតាមរូបភាពបង្ហោះឡើងរបស់កូនច្បងរបស់លោក នៅក្នុងបណ្តាញហ្វេសប៊ុក។
សរុបមក គ្រួសារកំពូលតារាចម្រៀងប្រចាំប្រទេសរូបនេះ សុទ្ធតែជាមន្ត្រីរាជការ នេះពិតជារឿងដែលគួរឲ្យសរសើរមែន ពីព្រោះកម្រមានគ្រួសារអ្នកសិល្បៈណា ដែលមានឈាមជ័រជាអ្នកស្នេហាជាតិ ដល់ទៅ៣ជំនាន់បែបនេះណាស់៕









