Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ​ ស្ត្រីម្នាក់ ដែលតែងតែផឹកស្រាស្រវឹងជាប្រចាំ ត្រូវបានដេកស្លាប់ ក្នុងផ្ទះដោយសង្ស័យខ្យល់គ ​កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧​ នៅផ្ទះល្វែងលេខ១០០ ផ្លូវលេខ១៩​ ក្នុងបុរី ពិភពថ្មី ភូមិត្រពាំងថ្លឹង ​សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អូម ​ចាន់ធីតា ភេទស្រី អាយុ៣៥​ឆ្នាំ​ ជាស្ត្រីមេម៉ាយ​ ស្នាក់នៅផ្ទះល្វែងលេខ១០០ ផ្លូវលេខ១៩​ ក្នុងបុរី ពិភពថ្មី ភូមិត្រពាំងថ្លឹង ​សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមសាក្សីនៅកន្លែងកើតហេតុ បាននិយាយាឲ្យដឹងថា​ ជារាងរាល់ថ្ងៃ ជនរងគ្រោះតែងតែផឹកស្រាជាប្រចាំ​ នៅល្ងាចថ្ងៃទី២៩ ខែឆ្នាំដដែល ជនរងគ្រោះបានផឹកស្រាស្រវឹង ហើយបានទៅសម្រាកនៅក្នុងផ្ទះ ចំណែកប្អូនរបស់គាត់បានឡើង ទៅសម្រាកនៅជាន់ទី១ ​លុះព្រឹកឡើងក៏ឃើញជនរងគ្រោះដេកអង្គុយអោនផ្ទាប់មុខ ហើយក៏មិនចាំអារម្មណ៍ដែរ រហូតមកដល់វេលាម៉ោង១០ស្ត្រី ជាប្អូនថ្លៃក៏បានទៅដាស់ស្រាប់តែជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបរាយការណ៍ទៅអាជ្ញាធរ និងសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង។

សូមបញ្ជាក់ថា ជនរងគ្រោះមានជំងឺប្រចាំកាយរយៈពេល២ឆ្នាំមកហើយ​ និងតែងតែផឹកស្រាជាប្រចាំផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា ​ជនរងគ្រោះស្លាប់ដោយសារខ្យល់គ។ ក្រោយពេលពិនិត្យរួចសមត្ថកិច្ចបានប្រគល់សពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor