Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កាលពីពេលកន្លងទៅ លេចឮឡើងផ្អើលសង្គមសិល្បៈថា អ្នកនាង ពេជ្រ សោភា លាឈប់ជាតារាប្រចាំនៅផលិតកម្មហង្សមាស ក្រោយទុំនៅទីនោះរាប់ឆ្នាំ។ ប៉ុន្តែភាពលេចឮនោះ បានរសាយបាត់ទៅវិញ ក្រោយពេលអ្នកនាងនៅតែមានមុខដដែល។ យ៉ាងណាមិញ ពេលនេះ មានតម្រុយលើកឡើងថា ពេជ្រ សោភា នឹងលាឈប់ជាផ្លូវការពី ហង្សមាស បន្ទាប់ពីរកទ្រនំថ្មីឃើញហើយនោះ។

ប្រភពពីអ្នកសិល្បៈ បានលើកឡើងថា អ្នកនាង ពេជ្រ សោភា ពិតជាមានគម្រោងលាឈប់ពីហង្សមាស ប្រាកដមែន បើទោះជាពេលនេះ អ្នកនាងមិនទាន់ទម្លាយចេញជាសាធារណៈឲ្យមហាជនបានឮ ព្រោះនោះជារឿងសម្ងាត់ក៏ដោយ។ បើតាមប្រភព មូលហេតុអាចមកពីនៅផលិតកម្មហង្សមាស ទីដែលនាងធ្លាប់សាងស្នាដៃឲ្យមហាជនបានស្គាល់ សម្បូរទៅដោយតារាជាច្រើនដួងនៅគរជើងគ្នាទាំងថ្មីទាំងចាស់ ហើយតារាខ្លះទៀត មានមុខច្រៀងប្រម៉ូត ខណៈខ្លះទៀត ស្ងប់ស្ងាត់អត់មានបទច្រៀង ដែលមិនអាចប្រជែងទីផ្សារក្នុងនាមជាអ្នកសិល្បៈ។

ប្រភពបានលើកឡើងថា ក្រៅពី ពេជ្រ សោភា ក៏នៅមានតារាមួយចំនួនទៀត មានគម្រោងដើរចេញពីហង្សមាសដែរ ក្រោយពេលយល់ថា នៅទីនោះសម្បូរតែអ្នកប៉ែងជើងកាន់តែខ្លាំងឡើងៗ។

ជុំវិញការលើកឡើងនេះ នៅមិនទាន់បានបញ្ជាក់ជាផ្លូវការនៅឡើយទេ ពីអ្នកនាង ពេជ្រ សោភា ក្រោយពេលកន្លងមក ធ្លាប់តែទទួលដំណឹងថា អ្នកនាងចង់ដើរចេញពីហង្សមាស ម្តងហើយម្តងទៀត។

គួរជម្រាបថា ថ្មីៗនេះ តារាមួយចំនួនរបស់ផលិតកម្ម ហង្សមាស បានដើរចេញទៅកាន់ផលិតកម្មថោន ដូចជា អ្នកនាង យក់ ​ឋិតរដ្ឋា កញ្ញា សុន ស្រីពេជ្រ កញ្ញា ឈិត សុវណ្ណាបញ្ញា និងអ្នកដឹកនាំសម្តែងលោក ទីតូ ហើយចុងក្រោយនេះ គឺកំពុងតែល្បីថា ពេជ្រ សោភា ចេញទៅថោនបន្តទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor