Sponsor
អាម៉ាប៉ាប៉ាញ៉ូស

យោង​តាម​គណ​នី​ហ្វេស​ប៊ុក Pii Tu បង្ហោះ​សារ​រៀប​រាប់​ពី​ក្មួយ​ស្រី​ដ៏​គួរ​ឲ្យ​ស្រលាញ់​របស់​គាត់​បាន​ស្លាប់​បាត់​បង់​ជីវិត ដោយ​សារ​ឈឺ​ក្តៅ​ខ្លួន​២​ថ្ងៃ​សោះ​ហើយ ញាំ​ថ្នាំ​អត់​ជា ដល់​ពេល​ល្ងាច​ឡើង ក៏​ស្លាប់​បាត់​បង់​ជីវិត ក្មេង​ស្រី​ឈ្មោះ ហានាថ អាយុ ១១ឆ្នាំ ។ ពិត​ជា​គួរ​ឲ្យ​អាណិត​ចំពោះ​ក្រុម​គ្រួសារ​ណាស់ ដែល​បាន​បាត់​បង់​មនុស្ស​ជា​ទី​ស្រលាញ់ មិន​គួរ​ណា ជួប​រឿង​បែប​នេះ មនុស្ស​កំពុង​តែ​ស្រលាញ់​ផង សូម​ចូល​រួម​សោក​ស្តាយ​ផង!!! ។

នេះ​ជា​រៀប​រាប់​របស់​ពូ​របស់​ក្មេង​ស្រី ៖ នាថ ក្រោក​ងូត​ទឹក​ទៅ​រៀន​ក្មួយ កុំ​គេង​យូរ​ពេក​ប្រយ័ត្ន​ទៅ​រៀន​យឺត​ណា! នាថ​ហា​នាថ មោះ​ទៅ​រៀន​មួយ​ពូ ពូ​ជូន​ទៅ​ណា! នាថហានាថ ធ្វើ​លំហាត់​កិច្ចការផ្ទះ​សិន​ទៅ​ចាំ​ពូ​នាំ​ទៅ​ញាំ​ភីហ្សា ញាំ​ប្រហិត ញាំ​មី​ឆា​ណា! យើង​ញាំ​ភីហ្សា​ហើយ យើង​ទៅ​អ៊ីអន​ទិញ​ខោ​អាវ ស្បែក​ជើង​ណា! នាថហានាថ ម៉េច​ពូ​ហៅ​ហើយ​បាន​មិន​ឆ្លើយ​!? ក្មួយ​រៀន​ឈ្លើយ​មក​ពី​ណា​បាន​មិន​ឆ្លើយ​នឹង​ពូ?
ពូមិនដែលបង្រៀនក្មួយស្រីពូអោយឈ្លើយចឹងទេណា? ឆ្លើយមក!? ម៉េច​បាន​ក្មួយ​គេង​ធ្វើ​មិន​ដឹង​យ៉ាង​នឹង?? តោះ ដឹកនូនីដើរលេង វា​ព្រុស​រក​ក្មួយ​ណាស់​​ក្រែង​ក្មួយ​ជា​អ្នក​ចង់​បាន​នូ​នី​មក​ចិញ្ចឹម​ហី​!?ម៉េច​លូវ​មិន​រវល់​នឹង​គ្នា?…

នាថ ហា ខែក្រោយ ផ្ទះ​ថ្មី​យើង​បាន​ចូល​នៅ​ហើយ គ្រែ​ដែល នាថ​ស្រលាញ់ បន្ទប់​ដែល​នាថ​ចង់​បាន ប៉ា​និង​ម៉ាក់ ធ្វើ​ហើយ​អស់​ហើយ ចុះ​ហេតុ​អី នាថ​ដាច់​ចិត្ត ធ្វើ​អញ្ចឹង​ដាក់​ពួក​គាត់​ដឹង​ទេ​ថា ពួក​គាត់​ទាំង​ពីរ ស្រលាញ់ នាថ​ខ្លាំង​ប៉ុន​ណា ?? ត្រឡប់​មក​វិញ​មក ណា នាថ បង​ប្រុស​ដែល​តែង​តែសំដីអាក្រក់មិន យក​ចិត្ត​ទុក​ដាក់​និង​ឯង​មិន​ព្រម​ឲ​ឯង​ទៅ​ទាំង​បង្ខំ​បែប​នេះ​ទេ បង​សុំ​ទោស​គ្រប់​យ៉ាង​ណា នាថ ណា តែ បើ​នាថ​មិន​អាណិតបង ក៏​នា​ថ​គួរ​ណាស់​តែ​អាណិត​បង​ស្រី​ភ្លោះ​របស់​ឯង​ដែរ ឲគ្នា​នៅ​យ៉ាង​មិច​ទៅ​បើ​២​នាក់​ឯង​នៅ​តែ​ជា​មួយ​គ្នា​តាំង​តែ​ពី​ក្នុង​ពោះ​ម៉ាក់​ម្លេះ​និង ហេតុ​អី​ពេល​នេះ​ឯង​ធ្វើ​ចឹង នាថ មកវិញមក ណា នាថ ណាបងសុំអង្វរ ……

អយុត្តិធម៌ពេកហើយ!!!!!
សូមជំរាបជូនដំណឹងដល់សាច់ញាតិនិងមិត្តជិតឆ្ងាយទាំងអស់ពីពិធីបុណ្យសព ៧ថ្ងៃ នៅថ្ងៃ សុក្រ ទី ២៩ ខែ កញ្ញា នេះ (នឹង​ត្រូវ​រៀប​ចំនៅ​គេហដ្ឋាន​ផ្ទះលេខ ៣៥D ផ្លូវ៣៧១ ផ្លូវ សឡា​) ក្រុង​ភ្នំពេញ… ដំណឹង​នេះ​ចាត់​ទុក​ជា​ការ​គោរព​អញ្ជើញ​ដល់​បង​ប្អូន​មិត្តភ័ក្ដិ​ទាំង​អស់​ដែល​មាន​ចិត្ត​អាណិតដល់​គ្រួសារសព….
សូមអរគុណ! ទំនាក់ទំនង 092976647 …017250847….012751977

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor