
ក្រុមហ៊ុនផលិតសព្វាវុធអាមេរិក Lockheed Martin បានក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនពីរផ្សេងទៀត ដែលត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងគម្រោងអភិវឌ្ឍន៍យន្តហោះចម្បាំងជំនាន់ទី ៥ F-35A និងកាំជ្រួចមីស៊ីលសេរីថ្មី ក្នុងរយៈពេល២០ឆ្នាំកន្លងមក។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន Sputnikបានចុះផ្សាយនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧។
កងទ័ពអាកាសអាមេរិកលោក Collin O'Fallon បាននិយាយថា យន្តហោះ F-35A ជំនាន់ទី៥ អាចមានសមត្ថភាពបំពាក់កាំជ្រួចមីស៊ីល GBU-49 និងGBU-12 ដែលបានឆ្លងកាត់ការត្រួតពិនិត្យបច្ចេកវិទ្យាជំនាន់ថ្មី និងការបូកបញ្ចូលសព្វាវុធសេរីទំនើបដទៃទៀត រួមទាំងប្រព័ន្ធមុខងារថ្មីៗផងដែរ។
ទន្ទឹមនឹងនេះ មន្ទីរបញ្ចកោណ ត្រូវបានរាយការណ៍ថា នឹងពិចារណាក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាសេរីទំនើប សម្រាប់យន្តហោះ F-35 ចំនួន ១០០គ្រឿង បន្ថែមទៀត ដែលចំណាយថវិកាប្រមាណពី១០០ ទៅ១៦០លានដុល្លារក្នុងមួយគ្រឿង ដើម្បីទុកសម្រាប់ការពារសម្ព័ន្ធមិត្ត និងការឈ្លានពានណាមួយ នាពេលអនាគត៕

