Sponsor
Amapapa News

ភ្នំពេញៈ រថយន្តឡិចស៊ីសLX470មួយគ្រឿង ត្រូវបានឆ្លងចរន្តអគ្គិសនីពីកន្លែងម៉ាស៊ីន បណ្ដាលឲ្យ​ឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅក្នុងបរិវេណ​មជ្ឈមណ្ឌលកម្សាន្ត​រ៉ុក បង្កឲ្យ​មានការភ្ញាក់ផ្អើលនៅវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងបរិវេនមជ្ឈមណ្ឌលកម្សាន្តរ៉ុក ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

អ្នកឃើញហេតុការណ៍ បានឲ្យ​ដឹងថា មុនពេលកើតហេតុ រថយន្តរងគ្រោះម៉ាកឡិចស៊ីស LX470 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2I-5911 ដោយម្ចាស់មិនស្គាល់អត្តសញ្ញាណ បានបើករថយន្តចូលមកក្លឹបកម្សាន្តរ៉ុក ហើយទុករថយន្តនៅមុខក្លឹបចោល ក៏ដើរចូលទៅក្នុងបាត់ តែម្ដង។ មួយសន្ទុះក្រោយមកក៏ស្រាប់តែមានផ្សែងហុយចេញពីក្នុងកាប៊ីនរថយន្តរងគ្រោះខាងលើ រួមទាំងបង្កឲ្យ​មានអគ្គិភ័យឆាបឆេះបន្តិចបន្តៗ រហូតចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ ។

ក្រោយពីទទួលបានដំណឹងអគ្គិភ័យឆាបឆេះរថយន្តខាងលើភ្លាម កម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏បានទំនាក់ទំនងទៅរថយន្តពន្លត់អគ្គិភ័យឲ្យចុះមកជួយអន្តរាគមន៍បាញ់ពន្លត់ រហូតប្រើទឹកបាញ់ពន្លត់អស់ចំនួន១គ្រឿង ទើបរលត់ទៅវិញជាស្ថាពរ។ ហើយការខូចខាតគឺ ឆេះរថយន្តឡិចស៊ីសរងគ្រោះ១គ្រឿង ដែលបានរងការខូចខាតផ្នែកខាងមុខទាំងស្រ៊ុងតែម្ដង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor