Sponsor
Amapapa News

កងទ័ព​ជើង​ទឹកអីុរ៉ង់​ បាន​បញ្ជូន​សញ្ញា​ព្រមាន​ដល់​នាវា​ជើង​ទឹក​អាមេរិក​ ដែល​បាន​បាញ់​ទូក​នេសាទ​ខ្លួន​ បណ្ដាល​ឲ្យ​លិច​ នៅ​ឈូង​សមុទ្រ​ពែក្ស​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ Sputnik​ បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៧។

យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់​ទូក​នេសាទ​ Shams​ ដែល​បាន​ធ្វើ​ដំណើរ​ចម្ងាយ​ ៧២គីឡូម៉ែត្រ​ពី​កំពង់​ផែ​ Jask​ ក្នុង​ខេត្ត​ Hormozgan​ ប្រទេស​អីុរ៉ង់​ ដើម្បី​ធ្វើតេស្ត​ម៉ាស៊ីន​ ក្រោយ​ពី​ទទួល​សញ្ញា​អាសន្ន​ នាវា​ចម្បាំង​​  Falahen​ បាន​បើក​ការ​ជួយ​សង្គ្រោះ​ទូក​ ដែល​កំពុង​លិច​ភ្លាម​។ នាវា​ចម្បាំង​ Falahen​ បាន​បញ្ជូន​សញ្ញា​ព្រមាន​ឲ្យ​ នាវា​ជើង​ទឹក​អាមេរិក​មួយ​គ្រឿង​ ដែល​មក​ពី​កងពល​លេខ​២​ ចាក​ចេញ​ពី​តំបន់​ជម្លោះ​ភ្លាម​ៗ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ថ្ងៃ​ទី​៣ ខែ​កក្កដា​ ឆ្នាំ​១៩៨៨​ មាន​ឧបទ្ទវហេតុ​ដ៏​ធំ​មួយ​ កើត​ឡើង​នៅ​ពេល​ដែល​នាវា​ដឹក​មីស៊ីល​អាមេរិក​ USS Vincennes​ បាន​បាញ់​ទម្លាក់​យន្ត​ហោះ​មួយ​គ្រឿង​ ចេញ​ពីអីុរ៉ង់​ ទៅ​កាន់​ទីក្រុង​ឌូបៃ​ បណ្ដាល​ឲ្យ​មនុស្ស​ ២៩០នាក់​ស្លាប់​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor