Sponsor
Amapapa News

ភ្នំពេញៈ សមាជិករដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជាចំនួន៦៧រូប បានលើកដៃជាឯកច្ឆ័នសម្រេចបើកផ្លូវឲ្យតុលាការបន្តនីតិវិធីចំពោះករណីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិហើយ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧។

ការសម្រេចបើកឲ្យតុលាការបន្តនីតិវិធីធ្វើឡើងក្នុងសម័យប្រជុំវិសាមញ្ញ ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភាដោយមានសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា ចូលសរុបចំនួន៦៧រូប នៃចំនួនសមាជិកសភាទំាងមូល ដោយសមាជិកសភាគណបក្សសង្គ្រោះជាតិបានធ្វើពហិការមិនចូលប្រជុំឡើយ។

សម្តេច ហេង សំរិន ប្រធានរដ្ឋសភាមានប្រសាសន៍ក្នុងសម័យប្រជុំថា ការប្រជុំនេះ ធ្វើឡើងតាមសំណើរបស់ ក្រុមអ្នកតំណាងរាស្ត្រចំនួន៤៨រូប ដែលមានលោក ជាម យៀប ប្រធានគណៈកម្មសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភាជាតំណាងឲ្យម្ចាស់ហត្ថលេខីក្នុងការស្នើសុំឲ្យរដ្ឋសភាកោះប្រជុំពិនិត្យករណីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិមណ្ឌលកំពង់ចាម ដែលក្រសួងមានសមត្ថកិច្ចធ្វើការចោទប្រកាន់ចាប់ខ្លួន ឃុំខ្លួន កាលពេលកន្លងមក។

លោក ជាម យៀប បានលើកឡើងក្នុងកិច្ចប្រជុំដោយលើកពីបទដ្ឋានគតិយុត្តិថា ពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែងករណីលោក កឹម សុខា ដោយចោទសួរថា ហេតុអ្វីបានជា កឹម សុខា បានចោទប្រកាន់ នឹងចាប់ខ្លួនថា ការចាប់ខ្លួនធ្វើឡើងស្របតាមបទបញ្ញត្តិនៃរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានធរ ដែលសកម្មភាពនោះជាបទល្មើសជាក់ស្តែង ទាក់ទងនិងអំពើក្បត់ជាតិ។

លោកបន្តថា អតីតសមាជិកសភាគណបក្សសង្គ្រោះជាតិមណ្ឌលកំពង់ចាមលោក កឹម សុខាត្រូវបានសមត្ថកិច្ចចាប់ខ្លួន ឃុំខ្លួនកាលពីថ្ងៃទី៣ កញ្ញា កន្លងមកដោយអនុឡោមថា នៃរដ្ឋធម្មនុញ្ញចែងថា ការចាប់ខ្លួន ឃាត់ខ្លួន ឬ ឃុំខ្លួន សមាជិកសភាណាមួយអាច ធ្វើទៅកើតលុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំរដ្ឋសភា លាលែងតែក្នុងរកណីព្រហ្មទណ្ឌជាក់ស្តែង។ ក្នុងករណីនេះ ក្រសួងមានសមត្ថកិច្ចត្រូវរាយការណ៍មក​រដ្ឋសភា ឬអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីសម្រេច។

លោកបញ្ជាក់ថា «មាត្រា១២នៃច្បាប់ស្តីពីលក្ខន្តិកៈអ្នកតំណាងរាស្ត្របានចែងថា ក្នុងករណីអ្នកតំណាងរាស្ត្របានប្រព្រឹត្តិបទល្មើសជាក់ស្តែងក្រសួងមានសមត្ថកិច្ចអាចចោទប្រ កាន់ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួនបាន ហើយត្រូវធ្វើរបាយការណ៍ជូនរដ្ឋសភាឬអចិន្ត្រៃយ៍រដ្ឋសភា ជាបន្ទាន់ដើម្បីសម្រេច »

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor