
បាក់ឌុប៖ នៅចេញលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២១ សីហា ២០១៧ កាលពីថ្ងៃទី១០ កញ្ញា ម្សិលមិញសម្រាប់ខេត្តកណ្តាល និងភ្នំពេញនោះ មានប្រធានបទ ៣ដ៏គួរឲ្យចាប់អារម្មណ៍ ដែលសាព័ត៌មានក្នុងស្រុកបានចុះផ្សាយព្រោងព្រាត។
ប្រធានទី១ ពាក់ព័ន្ធនឹងសិល្បៈ ដោយក្នុងនោះ តារាចម្រៀងស្រីវ័យក្មេង រ៉េត ស៊ូហ្សាណា បានទទួលអបអរជាច្រើនពីសំណាក់អ្នកគាំទ្រ បើទោះបីជានាងប្រឡងជាប់ត្រឹម និទ្ទេស E (៩២,៦៥៨) ក៏ដោយ។ ជាមួយនោះលោក ង៉ែត ដារ៉េត ឪពុកហ្សាណាក៏បានប្រាប់ ខេឃ្យូប ថា លោកពេញចិត្តនូវលទ្ធផលនេះ ព្រោះទោះជា ហ្សាណា មមាញឹកនឹងការងារសិល្បៈច្រើនក្នុងឆ្នាំប្រឡងយ៉ាងណា ក៏នាងនូវតែអាចធ្វើបានល្អសម្រាប់ការប្រឡងនេះ។
ទន្ទឹមនឹងចិត្តជាឳពុកនេះលោក ចា ឫទ្ធី ក៏បានបង្ហាញអារម្មណ៍ពិតរបស់ខ្លួនដែរ ក្រោយពីកូនស្រីពៅខ្លួនបានប្រលងជាប់និទ្ទេស B។ លោកបានសរសេរក្នុងគណនីហ្វេសប៊ុកយ៉ាងដូច្នេះថា៖ “កូនស្រីពៅសំណព្វចិត្តរបស់ប៉ា ថ្ងៃនេះប៉ាចង់ប្រាប់កូនថា ប៉ាសប្បាយចិត្តណាស់ ដែលកូនស្រីបានប្រលងបាក់ឌុបជាប់ ហើយបាននិទ្ទេសល្អទៀតគឺនិទ្ទេស B ដែលមាន ពិន្ទុសរុប 97.463 ព្រោះលទ្ធផលនេះជាសមត្ថភាពផ្ទាល់របស់កូន ប៉ាសូមសរសើរ កូនរៀនពូកែណាស់”។
ចំពោះប្រធានបទ២វិញ រកឃើញសិស្សឆ្នើមប្រឡងបាក់ឌុប ឆ្នាំ២០១៧នេះ ដែលបាននិទ្ទេស A មានលំដាប់ពិន្ទុ ១០០.០០០ ជាសិស្សមកពីសាលាប៊ែលធី អន្តរជាតិ សាខាទី៨ ។សិស្សឆ្នើមរូបនេះ មានឈ្មោះ ស គឹមស៊ា បានប្រឡងនៅមណ្ឌល វិទ្យាល័យ ទួលទំពូង លេខ ១០៧។ រូបគេប្រឡងបាននិទ្ទេស A ស្ទើរគ្រប់មុខ លើកលែងតែ ប្រវត្តិទ្យាប៉ុណ្ណោះដែលជាប់និទ្ទេស B។
ដោយឡែកប្រធានបទទី៣ និយាយពីបាក់ឌុបដែរនោះ គឺជារឿងសោកស្តាយមួយនិងចូលរួមរំលែកទុក្ខដល់គ្រួសារសព ដោយមានយុវតីម្នាក់បានចង់ ក សម្លាប់ខ្លួនក្រោយពេលបានដឹងផលទ្ធផលរបស់ខ្លួនថា ធ្លាប់បាក់ឌុប។ យុវតីម្នាក់នេះមានគណនីឈ្មោះ Ork Sopheap ជាសិស្សវិទ្យាល័យ ហ ស អង្គស្នួល និងរស់នៅក្នុងឃុំសំរោលើ ស្រុក អង្គស្នួល ខេត្តកណ្តាល៕