Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យុវជន២នាក់ ទាស់ពាក្យសម្ដីគ្នាបន្តិចបន្តួច បង្កទៅ​ជា​ហិង្សាម្នាក់ដេកពេទ្យម្នាក់ចូលប៉ុស្ថិ៍​ កាលពីវេលាម៉ោង១​៖០៥​នាទីថ្ងៃត្រង់​ ថ្ងៃទី២៦​ ខែកញ្ញា​ ឆ្នាំ២០១៧​ នៅត្រង់ចំនុចផ្លូវរថភ្លើង​ សង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក​ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កមានឈ្មោះ ជុន​ ស៊ីនាង​ ភេទប្រុស​ អាយុ៣០​ឆ្នាំ​ មុខរបរ រត់ម៉ូតូឌុប​ ស្នាក់នៅផ្ទះលេខ១១​ ផ្លូវរថភ្លើង​ ភូមិ១៤​ សង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក​ ។ ចំណែកជនរងគ្រោះមានឈ្មោះ​ ពៅ​ ភេទប្រុស​ អាយុ២៥​ឆ្នាំ​ មុខរបរ រើសអេតចាយ​ ស្នាក់នៅមិនពិតប្រាកដ​ ។​

បើតាមសម្ដីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនបង្កអង្គុយហូបបាយ នៅមុខផ្ទះជាមួយគ្រួសារស្រាប់ តែជនរងគ្រោះបានអូសរទេះអេតចាយ រួមនឹងទ្វារដែកពីរសន្លឹកមកដល់មុខផ្ទះ ជនបង្កស្រាប់តែបានស្រែកប្រាប់ទៅបុរសឈ្មោះពៅថា​ (បើឯងលួចរបស់គេចឹងកុំយកចូលភូមិពេលថ្ងៃចឹង)​ ស្រាប់តែ​ជនរងគ្រោះស្រែកវិញថា​ (ជារឿងរបស់អញមិនទើសក្បាលម៉ែអាណាទេ)​ ភ្លាមនោះដោយការខឹងសម្បារយ៉ាងខ្លាំងជនបង្កបានទាញដុំថ្មគប់ទៅលើ​ ពៅ​ ចំជើងខាងឆ្វេងបណ្ដាលមានឈាម​ ។​ដោយសារតែកំហឹង​ ពៅ​ បានទាញដំបងឈើជ្រុងស្ទុះទៅវ៉ៃជនបង្កតែត្រូវជនបង្កចាប់ឈើបានរុញទៅបុកដើមទ្រូងរបស់​ ពៅ​ បណ្ដាលឲ្យដួលសន្លប់ស្ដូកស្ដឹង ក៏ត្រូវរថយន្តសង្គ្រោះបន្ទាប់របស់មន្ទីរពេទ្យកាល់ម៉ែត្រដឹកយកទៅសង្គ្រោះ​ ចំណែកជនបង្កត្រូវបានសមត្ថកិច្ចដឹកយកទៅប៉ុស្ថិ៍ដើម្បីសាកសួរ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor