Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ តារាហ្វេសប៊ុក «Peypey Dy» ដែលបិុនប្រសប់ខាងពាក្យសម្តី កាយវិការ ក្រមិចក្រមើម មិនថែមតែប៉ុណ្ណោះ Peypey Dy ក៏ពូកែតែងខ្លួនផងដែរ មិនថាប្រុស មិនថាស្រីឡើយ មើលទៅគួរឲ្យទាក់ទាញតែម្តង។ 

ហើយតាមរយៈការតុបតែខ្លួនជាមនុស្សស្រីនេះ ធ្វើឲ្យអ្នកគាំទ្រមួយចំនួន មានការយល់ថា Peypey Dy ជាមនុស្សខ្ទើយទៀតផង ប៉ុន្តែ ការយល់នេះ អាចនឹងខុស ដោយសារកាលពីយប់មិញនេះ លោក បានបង្ហាញហើយ ថាលោកក៍ជាមនុស្សប្រុសដូចគេដែរ ៖

ដល់ពេលហេីយ មិនគួរលាក់បាំងទៀតទេ ❤ អរគុណអូនដែលចូលមកក្នុងជីវិតបង អរគុណដែលមិនប្រកាន់អតីតកាលរបស់បង អរគុណដែលព្រមបន្តដំណេីរទៅមុខជាមួយបង ហេីយអរគុណដែលហ៊ានទទួលយកអ្វីគ្រប់យ៉ាងជារបស់បង សន្យាថានឹងកាន់ដៃអូនអោយជាប់ 😍 អ្នកទាំងអស់គ្នាជឿលេីនិស្ស័យទេ? មនុស្ស2នាក់ផ្តេីមពីមិត្តភាព ហេីយស្គាល់ច្បាស់ពីខ្ញុំ ដឹងរឿងខ្ញុំគ្រប់យ៉ាង ប្រែក្លាយជាមនុស្សដែលម្នាក់ដែលខ្ញុំមិនអាចខ្វះបាន ប្រែក្លាយជាមិត្តភក្តិក្លាយជាសង្សារ ប្តូរពីពាក្យស្និទ្ធិស្នាលទៅជាពាក្យមិនអាចខ្វះបាន ដូច្នេះភាពជាយុវវ័យមិនប្រាកដថាជាភាគបញ្ចប់នៃជីវិតអ្នកទេ សូមសួរខ្លួនឯងម្តងទៀតថា អ្នកកំពុងស្រលាញ់អ្នកណា ហេីយកុំខ្លាចពាក្យឆ្លេីយតប ព្រោះអ្វីក៏អាចកេីតឡេីងបានដែរ 😊

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor