Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ស្ទឹងត្រែងៈ បុរសវ័យចំណាស់ម្នាក់ ដោយសារតែរកលុយ ដើម្បីចិញ្ចឹមគ្រូសារខំប្រឹងរត់ម៉ូតូឌុប ប៉ះចំថ្ងៃស៊យត្រូវជនដៃដល់មានគ្នា២នាក់ ហៅឲ្យឌុបទៅកន្លែងស្ងាត់ អារក យកម៉ូតូបានសម្រេច កាលពីវេលាម៉ោង១២៖១០នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុច ក្នុងចំការចន្ទី ស្ថិតក្នុងភូមិរាជានុកូល ក្រុងខេត្តស្ទឹងត្រែង។

ក្រោយហេតុជនរងគ្រោះ ក៏បានរត់មកលិតជង្គង់អោយអ្នកភូមិដែលរស់នៅក្បែរនោះជួយទូរស័ព្ទហៅប្រពន្ធដើម្បីមកជួយយករូបខ្លួនមកមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងភ្លាមៗផងដែរ។

ប្រភពព័ត៌មានពីអ្នកភូមិក្បែរនោះ បាននិយាយថា មុនពេលកើតហេតុគាត់បានឃើញជនរងគ្រោះជិះម៉ូតូ១គ្រឿង ម៉ាកឌ្រីងសង់ សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៣ ឌុបក្មេងស្ទាវ២នាក់ទៀត ចូលមកក្នុងដីចំការដែលគាត់កំពុងរស់នៅ គ្រានោះគាត់ក៏មិនបានសង្ស័យអ្វីដែរ។

ប្រភពបន្តថា ប៉ុន្តែប្រហែលជា១៥នាទី ក្រោយមកស្រាប់តែមានបុរស់វ័យចំណាស់ម្នាក់ ដែលគាត់ចំណាំថា ជាអ្នកឌុបក្មេងស្ទាវ២នាក់ ជិះកាត់មុខផ្ទះគាត់អំបាញ់មិញរត់មកអោយគាត់ជួយទូរស័ព្ទទៅប្រពន្ធអោយមកជួយទាំងនៅលើខ្លួនប្រាណសុទ្ទតែឈាម។ ប៉ុន្តែពេលនោះគាត់ភ័យខ្លាំងណាស់ស្មានតែចោរមកប្លន់ព្រោះថា នៅលើដៃជនរងគ្រោះមានកាន់កូនកាំបិតព្រមទាំងមានឈាមស្រោចខ្លួន។ ក្រោយមកទើបដឹងថា ជនរងគ្រោះត្រូវបានក្រុមក្មេងស្ទាវទាំង២នាក់ ដែលគាត់ឌុបនោះបានប្លន់យកម៉ូតូរបស់គាត់រួចជិះយកទៅបាត់ដោយសុវត្ថិភាពភ្លាមៗផងដែរ។

ជនរងគ្រោះមានឈ្មោះ អ៊ុក អៀង អាយុ៥៥ឆ្នាំ ទាហានចូលនិវឌ្ឍ បច្ចុប្បន្នរត់ម៉ូតូឌុប រស់នៅភូមិព្រែក ក្រុងខេត្តស្ទឹងត្រែង។ រីឯម៉ូតូជនងគ្រោះម៉ាកហុងដា ឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២១៣ ពាក់ស្លាកលេខស្ទឹងត្រែង1C-3901។

បច្ចុប្បន្ន ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។ចំណែកសមត្ថកិច្ចក៏កំពុងតែដាក់កម្លាំងតាមរកមុនសញ្ញាខាងលើផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor