
ព្រៃវែង៖ ជនសង្ស័យម្នាក់ត្រូវឃាត់ខ្លួន ខណៈម្នាក់ទៀតរត់គេចខ្លួន ក្រោយធ្វើសកម្មភាព រំលោភបានសំរេចលើនារីវ័យជំទង់ម្នាក់ ពេលនាងដើរម្នាក់ឯង នៅស្រុកកំពង់ត្របែក ។
បើតាមមន្ត្រីនគរបាល បានឲ្យដឹងថា វេលាម៉ោង៧៖៣៥នាទីយប់ថ្ងៃទី៤ កញ្ញា មានករណីរំលោភសេពសន្ធវៈ បង្កឡើងដោយឈ្មោះ ឌែង ភេទប្រុស អាយុ២៨ឆ្នាំ និងឈ្មោះ ខេន សុគុម ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិជាងដែក បានចាប់រំលោភនារីអាយុ២១ឆ្នាំ ។
ក្រោយទទូលបានព័ត៌មាន សមត្ថកិច្ចបានអន្តរាគមន៍ ដេញចាប់ឃាត់ខ្លួនបាន ឈ្មោះខេន សុគុម រីឯម្នាក់ទៀតរត់រួច ។
បច្ចុប្បន្នសមត្ថកិច្ចកំពុង ស្រាវជ្រាវរកជនសង្ស័យដែលគេចខ្លួន និង ក៏សាងសំណុំរឿងតាមនីតិវីធី ៕

