
ក្រោយពី ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសផ្សព្វផ្សាយលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២១ សីហា ២០១៧ រួចមក យើងសង្កេត ឃើញថា មានអ្នកខ្លះមានភាពសប្បាយរីករាយនឹងលទ្ធផល អ្នកខ្លះក៍មិនសប្បាយចិត្ត ព្រោះធ្វើមិនបានល្អ ។
ដោយឡែកប្រិយមិត្តប្រហែលជា ភ្លេចដល់ យុវជនម្នាក់ឈ្មោះ រ័ត្ន តុលា ដែលពិកាដៃទាំងសង្ខាងនោះទេ ក៍អាចនឹងមានការទន្ទឹមរង់ចាំមើល លទ្ធផលនៃការប្រលងរបស់គាត់ផងដែរ លទ្ធផលបានចេញមកហើយ យោងតាមគណនីមួយឈ្មោះ Ñëw Vêršïøń ត្រូវបានគេស្គាល់ថាជាគណនីរបស់យុវជន រ័ត្ន តុលា ដោយបានបង្ហោះថា “ 🙏 🙏Sorry I am fall 😭 😭 😭 ❤️ 🙏 🙏 🙏 🙏 I can’t get passed sorry mon and dad 😭 🙏 ❤️ ❤️ 🙏 Sorry to all of you I can’t get passed, I have made to all Cambodian families fell regret to me 😭 😭 😭 🙏 🙏 I’m sorry 😭 😭 🙏 🙏 😒 😒 😒” ៕
អ្វីដែលគួរឲ្យសោកស្តាយ និងគួរឲ្យអាណិតបំផុតគឺ គាត់មិនអាចសម្រេចបានក្នុងសម័យប្រឡងលើកនេះ ហើយក៍សង្ឃឹមថាគាត់អាចធ្វើបានល្អ នៅសម័យប្រលងឆ្នាំក្រោយទៀត ទោះជាយ៉ាងណា ត្រូវតែតស៊ូសម្រាប់ជីវិតដ៍មានតម្លៃមួយនេះ ៕




សូមបញ្ជាក់ថា៖ សព្វថ្ងៃនេះ តុលា រស់នៅក្នុងអង្គការមួយកន្លែង ខាងវត្តសំរោងអណ្តែត រាជធានីភ្នំពេញ និងជាក្មេងកំព្រាឪពុកម្តាយ ហើយជាជនពិការដៃទាំងសងខាងទៀត តែគាត់មានឆន្ទះខ្ពស់ ក្នុងការតស៊ូយកជ័យជំនះមួយនេះ ។