Sponsor
Amapapa News

ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងករណីសម្លាប់កូនស្រីបង្កើត​ខ្លួនឯង និងឪពុកក្មេកនៅខេត្តស្វាយរៀង ស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ កញ្ញា ២០១៧ បានធ្វើការបង្ហាញមុខនៅការិយា​ល័យកណ្តាលនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ។

នាយការិយាល័យនគរបាល​ព្រហ្មទណ្ឌកម្រិតធ្ងន់ លោកវរសេនីយ៍ឯក អេង សោភា បានប្រាប់ឲ្យដឹងថាតាមចម្លើយសារភាព​របស់ជនសង្ស័យពិតជាបានសម្លាប់កូនបង្កើត​ខ្លួនឯងប្រាកដមែន ដោយដើមហេតុ ខ្លួន(ជនសង្ស័យ) បានឲ្យម្តាយក្មេកជួយកោសខ្យល់ ហើយពេលនេះខ្លួនក៏មានអារម្មណ៍បានលូកដៃស្ទាបកំប៉ះគូថគាត់ ហើយក៏​មានការស្រែកផ្អើលឆោឡោ ពេលនេះខ្លួន(ជនសង្ស័យ) ក៏បានច្របាច់ករបស់គាត់ ស្របពេលនេះក៏មានអ្នកជិតខាងមកជួយ ខ្លួនក៏ឈប់ច្របាត់ក។

លោកវរសេនីយ៍ឯក អេង សោភា បន្តថា ក្រោយមក រឿងនេះ​ក៏បានដឹងទៅដល់​ប្រពន្ធរបស់ខ្លួន ក៏​បាននាំខ្លួន (ជនសង្ស័យ) ទៅសាលាឃុំ ដើម្បីប្តឹងខ្លួនសុំលែងលះ តែដោយគ្មានជម្រើសក៏បានយល់ព្រមផ្តិចមេដៃ ដោយខ្លួនបានសុំទាមទារយកកូនស្រីយកមកចិញ្ចឹម ស្រី្តជាម្តាយក៏បានយល់ព្រមឲ្យកូនស្រីទៅឈ្មោះ អង សំណាង (ជនសង្ស័យ) យកមកចិញ្ចឹម។ ហើយជនសង្ស័យ ក៏បានយកូនស្រីមករស់នៅជាមួយម្តាយបង្កើតរបស់ខ្លួននៅឯភូមិសំបូរ សង្កាត់ដង្កោរ ខណ្ឌដង្កោរ រាជធានីភ្នាំពេញ ពេលនេះខ្លួនក៏បានជិះរថយន្តទៅស្វាយរៀងវិញ ដើម្បីសុំការជាគ្នាវិញ តែម្តាយក្មេកមិនយល់ព្រម ក៏បានដេញមកភ្នំពេញវិញ ហើយនៅថ្ងៃទី២ កញ្ញា ២០១៧ ពេលម្តាយបង្កើតមិននៅ ស្របពេលកូនរបស់ជនសង្ស័យ​កំពុងមើលទូរទស្សន៍ ជនសង្ស័យ​ក៏បានយកខ្សែភ្លើងទៅទាក់កកូនស្រីរបស់ខ្លួនក៏ទាញកន្រ្តាក់មួយទំហឹងចងភ្ជាប់ជាមួយនឹងចំរឹងបង្អួច បណ្តាលឲ្យស្លាប់ភ្លាមៗ ពេលនេះជនសង្ស័យ ក៏បានទាញខ្សែភ្លើងចងកខ្លួនដែរ តែដោយសារតែតឹងខ្លាំងពេកនេះ ក៏បានរើបម្រាស់ក៏បានដាច់ធ្លាក់មកដី ហើយលែងចង់សម្លាប់ខ្លួនតែម្តង។

លោកវរសេនីយ៍ឯក អេង សោភា បន្តទៀតថា ក្រោយសម្លាប់កូនស្រី និងព្យាយាមសម្លាប់ខ្លួនឯងមិនបានសម្រេច ជនសង្ស័យក៏មានគំនិតចង់ទៅសម្លាប់ឪពុក និងម្តាយក្មេក ដែលបាន​បំបែកបំបាក់ប្រពន្ធ និងកូន ក៏ជិះរថយន្តទៅស្វាយរៀងទៀត ពេលទៅដល់មន្ទីរពេទ្យខ្លួនក៏បានឡើងទៅបន្ទប់ដេក ពេលនេះក៏បាននិយាយរឿងរ៉ាវគ្រាប់យ៉ាងប្រាប់ឪពុកក្មេកថា ចងសម្លាប់ម្តាយក្មេកនេះចោល តែឪពុកក៏បានប្រាប់ជនសង្ស័យមិនឲ្យនិយាយរឿនេះបន្តទៀតទេព្រោះខ្លាចខ្មាសគេ ពេលនេះបុរសជាឪពុកក៏បានសុំឲ្យជនសង្ស័យជួនទៅបន្ទប់ ហើយខ្លួនក៏គិតថា សម្លាប់ម្តាយក្មេកមិនបាន ក៏មានគំនិតសម្លាប់ឪពុកចោល ដោយឃើញឱកាសល្អខ្លួនក៏បានចាប់ជ្រមុជក្បាល ចូលក្នុងចានបង្គន់រហូតដល់ដាច់ខ្យល់ស្លាប់តែម្តង។

ក្រោយពេលធ្វើសកម្មភាពរួចមក ជនសង្ស័យ​ក៏បានជិះរថយន្តឈ្នួលមកស្រុកកំណើតវិញនៅភូមិទួលសុទិន ឃុំអពពែល ខេត្តកំពង់ស្ពឺ ពេលជិះមកដល់ចម្ងាយ៧គីឡូម៉ែត្រ ក៏បានដេកក្នុងព្រៃមួយយប់លុះមកដល់ម៉ោង៦និង៣០នាទីថ្ងៃទី៣ កញ្ញា ២០១៧ ខ្លួនក៏បានដើរចេញពីរព្រៃទៅផ្ទះពូរបស់ខ្លួនឈ្មោះ ចក់ ដើម្បីហូបបាយក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាន​សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញរួចរាល់ហើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor