រាជធានីភ្នំពេញ៖ ក្លឹបអ្នកកាសែតកម្ពុជា (CCJ) នៅជិតម៉ោង៥ល្ងាចថ្ងៃទី០៤ ខែកញ្ញានេះ បានសម្តែងការសោកស្តាយចំពោះការប្រកាសបិទទ្វារ ឈប់ដំណើរការផ្សាយរបស់កាសែត ខេមបូឌាដេលី ចាប់ពីពេលនេះតទៅ ក្រោយពីត្រូវបានអគ្គនាយកពន្ធដារប្រកាសថា ជំពាក់ពន្ធជាង៦ លានដុល្លារ និងតម្រូវឲ្យបង់ពន្ធនៅថ្ងៃនេះ។
ក្លឹបអ្នកកាសែតកម្ពុជា ដែលមានសមាជិកអ្នកសារព័ត៌មាននៅពាសពេញប្រទេសមួយនេះ បានអំពាវនាវឲ្យម្ចាស់កាសែត ខេមបូឌា ដេលី ដែលមានអាយុកាលជាង២៤ ឆ្នាំនេះ គួររកវិធី សម្របសម្រួលជាមួយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីរកដំណោះស្រាយសមសម្របណាមួយដែលអាចអនុញ្ញាតឲ្យកាសែតភាសាអង់គ្លេងនិងខ្មែរនេះ ដំណើរការឡើងវិញបាន ពីព្រោះថា ការប្រកាសបិទទ្វារដោយខ្លួនឯងនេះ ជាការបាត់បង់ប្រភពព័ត៌មានរបស់មិត្តអ្នកអានរបស់ខ្លួន៕