Sponsor
Amapapa News

ភ្នំពេញៈ ក្មេងស្រីពីរនាក់ ត្រូវបានទឹកត្រពាំងឆក់យកជីវិតភ្លាមៗ បន្ទាប់ពីពួកគេ បាននាំគ្នា​ចុះទៅហែល​លេង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី៧ កញ្ញា ២០១៧ ស្ថិតនៅក្នុងភូមិសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមសម្តីប្រជាពលរដ្ឋរស់នៅ​ក្បែរកន្លែងកើតហេតុ បានរៀបរាប់ថា មុនពេលកើតហេតុ គេឃើញក្មេងទាំង២នាក់ បានចុះទៅ​លេងទឹកត្រពាំងដែលនៅខាងមុខផ្ទះ ស្របពេលនេះក៏មានកុមារីម្នាក់ បានលង់ទឹក ហើយពេលនេះកុមារីម្នាក់ទៀតក៏បានទៅជួយ ស្រាប់តែលង់ទាំងពីរនាក់តែម្តង។

ប្រភពដដែលបន្តថា បន្តិចក្រោយមក ក៏មាន​ការឆោឡោដល់​បងប្អួនប្រជាពលរដ្ឋជាច្រើននាក់​ជួយចុះរាវរក និងស្រងក្មេងរងគ្រោះម្នាក់​យកមកជួយសង្គ្រោះ​ ហើយក៏បានបន្តរាវរក​ឃើញម្នាក់ទៀត ហើយនាំគ្នាជួយសង្រ្គោះដែរ តែជាអកុសលក្មេងស្រី​រងគ្រោះទាំងពីរ បានបាត់ជីវិតបាត់ទៅហើយ។

បើតាមសម្ដីអណាព្យាបាលក្មេងរងគ្រោះ បានឲ្យដឹងថា ក្មេងរងគ្រោះទី១ឈ្មោះ លី ស្រីណា អាយុ៨ឆ្នាំ និងទី២ឈ្មោះ ជិម ស្រីណូ អាយុ៩ឆ្នាំ រស់នៅភូមិសំបូរ សង្កាត់ព្រៃវេង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយកើតហេតុសត្ថកិច្ចមូលដ្ឋានចុះពិនិត្យលើសាកសពក្មេងស្រីរងគ្រោះទាំងពីរ រួចប្រគល់​ឲ្យ​ឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់ថា ជុំវិញករណីទឹក​ត្រញាំងឆក់យកជីវិតក្មេងស្រីទាំងពីរនាក់ខាងលើនេះ ប្រជាពលរដ្ឋ បានស្នើ​សុំឲ្យ​អាជ្ញាធរលុបត្រពាំងនេះចោល ព្រោះខ្លាចមានក្មេងៗលង់ទឹកតទៅទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor