
រាជធានីភ្នំពេញ៖ កងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ទ្រង់ទ្រាយធំ មិនធ្លាប់មាន ដោយធ្វើទាំងផ្លូវគោកនិងផ្លូវអាកាស។នេះយោងតាម ការផ្សាយរបស់ BTV ដែលបានឲ្យដឹងនៅប៉ុន្មាននាទីនេះ។
តាមប្រភពខាងលើបានបញ្ជាក់ថា នឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិត និងមានការបាញ់អាវុធគ្រាប់ពិត បេ៤០ បេ៤១ រថក្រោះ រថពាសដែក និងគ្រប់ទម្លាប់ពីលើអាកាស ព្រមទាំងអាវុធយុទ្ធភណ្ឌមួយចំនួនទៀត នៅក្នុងខែវិច្ឆិកាខាងមុខនេះ ក្នុងទឹកដីខេត្តកំពត ដែលនឹងមានកងទ័ពជាង ១០០០នាក់ចូលរួម ដើម្បីពង្រឹងសមត្ថភាពកងទ័ពក្នុងកិច្ចការពារបូរណភាពទឹកដី។