
កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia បានឈានមកដល់ វគ្គ live show សប្តាហ៍ទី២ ហើយ។ កូនក្រុមកញ្ញា សុគន្ធ នីសា អ្នកដែលត្រូវប្រកួតមុនគេនេះ គឺ កុមារី ឃុយ មុីហៀង អាយុ១២ឆ្នាំ មកពី ខេត្តកំពង់ស្ពឺ និងជាកុមារីម្នាក់ដែលទទួលបានរហ័សនាមថា កូន កត្តញ្ញូ ។

សម្រាប់សប្ដាហ៍នេះ គឺប្លែកតែម្ដងសម្រាប់គ្រប់គ្នា និង ម៉ី ហៀង គឺបានផ្លាស់ប្តូរពីបទ មនោសញ្ចេតនា មកបកស្រាយបទញាក់គឺបទ “សង្សារ ២៥០០” ធ្វើឲ្យគ្រូបង្វឹកទាំង៣ កោតសរសើរចំពោះទឹកដមសំនៀងរបស់ មុីហៀង។


ជាលទ្ធផលតាមរយៈការបោះឆ្នោតគាំទ្រ របស់មហាជន ម៉ឺ ហៀង ទទួលបានសម្លេងបោះឆ្នោតច្រើនជាងគេ នៅក្នុងក្រុម នីសា និងអាចបន្តទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រសប្ដាហ៍ក្រោយទៀត។

តោះមកទស្សនាវីឌេអូ ខាងក្រោមនេះ ៖
នាទីទី ២ម៉ោង ២៣នាទី និង៤៥វិនាទី