
ភ្នំពេញ៖ កាលពីយប់ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៩ តារាកំប្លែងនាយ ពាក់មី ដែលសំប្បូរវោហា និងទើបតែជួបរឿងស៊យផ្ទួនៗ ក្នុងមួយរយៈពេលកន្លងមក បានបង្ហោះ សារ រូបភាព និងវីដេឃ្លីបដ៏ខ្លីមួយរយៈពេលត្រឹម ២វិនាទី នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដែលបង្ហាញពីសកម្មភាពរបស់សមត្ថកិច្ចចាប់វាស់ជាតិអាកុល នៅក្នុងខ្លួនរបស់នាយទាំងកណ្ដាលអាធ្រាត្រនេះ ។
ដោយសារនោះ នាយពាក់មី ក៏បានសរសេរថា «ជួយស៊ែរផងបងប្អូន! ទោះយើងជាអ្វីក៏ដោយ ត្រូវតែគោរពច្បាប់ គ្មានការយោកយល់ ថ្ងៃនេះប៉ូលិសហៅវាស់ជាតិអាកុល តែមិនអីព្រោះញ៉ាំបានតែ២កំប៉ុង ហាហា រួចខ្លួន» ។
សូមទស្សនាវីដេអូរបស់នាយ ពាក់មី ទាំងអស់គ្នា ៖



