
វ៉ាន់ សុខសីហា ហៅ ហោរ៉ា អាគ្គីនេត្រត្រូវបានកម្លាំងសមត្ថកិច្ចការិយាល ក៦ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានឃាត់ ខ្លួននៅចំណុចបណ្តោយផ្លូវ ២៧១ ក្រោយវិទ្យាល័យ ជាស៊ីម សាមគ្គី កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ពាក់ព័ន្ធ រឿង ជួញដូរគ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក) ទម្ងន់ ២.៦៨ក្រាម។
ទាក់ទងនឹងរឿងមួយនេះ បានធ្វើឲ្យមហាជនមានការភ្ញាក់ ផ្អើលយ៉ាងខ្លាំង ដោយមិនគួរសោះ មានរឿងដូច្នឹងកើតឡើង អាគ្គីនេត្រដែលបងប្អូនធ្លាប់ជឿជាក់ដែលចេញបណ្ណធានានោះ រហូតដល់នាយពែកមី ចាប់អារម្មណ៍ បានហៅមកសម្ដែងរឿងជាតួ គ្រូចាប់ខ្មោច ជាមួយក្នុងរឿង បណ្ដោងឆ្នាំងដី បែរជាធ្វើរឿងអ៊ីចឹង ។
ជាមួយគ្នានោះដែរយើងក៍មិនដឹងថា ដំណើរការយ៉ាងណាទៀតនោះទេ បន្ទាប់ពីតួគ្រូចាប់ខ្មោចរូបនេះ ត្រូវបានឃាត់ខ្លួនយ៉ាងនេះ ដោយនាយពែក មីបានត្រឹមសម្ដែងការ សោកស្ដាយ ថា៖
ឃើញគ្រាន់បើ ខំហៅថតកុន ឥឡូវចប់ ស្គាល់មុខមិនស្គាល់ចិត្តមែន កាលណាទើបផុតស៊យទៅខ្ញុំ



