
ស្គាល់គ្នាតាមរយៈ Facebook បង្កើតបានជាស្នេហា រួមភេទបាន២ដងត្រូវឪពុកខាងស្រីប្តឹងឲ្យចាប់ខ្លួនព្រោះភាគីខាងស្រីទើបវ័យ១៣ឆ្នាំ (អនីតិជន) ហេតុការណ៍នេះ បានកើតឡើងនៅ ថ្ងៃទី០៥ ខែ កញ្ញា ២០១៧ វេលាម៉ោង ១៨:៣០នាទី ចំណុចភូមិបារាជ ឃុំ ស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះ០១នាក់ឈ្មោះ ច.ត.ស ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិឃ្លាំងមឿងត្បូង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនសង្ស័យ ០១ នាក់ឈ្មោះ ចាន់ ឃោសុខ ភេទប្រុស អាយុ ២១ ឆ្នាំជនជាតិ ខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិបារាជ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន)។
សភាពរឿងហេតុ កន្លងមកជនរងគ្រោះ និងជនសង្ស័យបានទាក់ទងគ្នាតាមរយៈ Facebook បន្ទាប់មកបានទំនាក់ទំនងគ្នាតាមទូរស័ព្ទលក្ខណះជាសង្សារ។ លុះអំឡុងខែមិថុនា ឆ្នាំ ២០១៧ វេលាម៉ោង ១០:៤០នាទីជនសង្ស័យបានទូរស័ព្ទហៅជនរងគ្រោះដែលធ្វើការនៅភ្នំពេញឲ្យមកចូលរួមបុណ្យសពរបស់អ៊ុំជនសង្ស័យរហូតដល់ ម៉ោង១១:០០នាទីជនសង្ស័យបាននាំជនរងគ្រោះចូលផ្ទះសំណាក់(ស្វាយជ្រុំ) ហើយបាន រួមភេទជាមួយជនរងគ្រោះបានសម្រេចចំនួន០១ដង។
លុះដល់ថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ១១:៣០នាទី ជនរងគ្រោះបានទូរស័ព្ទហៅជនសង្ស័យឲ្យមកឌុបទៅដើរលេងនៅក្នុងក្រុមហ៊ុន 7NG ពេលដើរលេងនោះបាននាំគ្នាផឹកស្រា រហូតដល់ម៉ោង ១៦:៣០នាទី បាននាំគ្នាត្រឡប់មកផ្ទះ ឈ្មោះ លក្ខ័ នៅភូមិព្រែក្របៅទី១ ឃុំព្រែកអំពិល ហើយបាននាំគ្នាផឹកស្រាបន្តទៀត ពេលនោះជនរងគ្រោះមានសភាពស្រវឹងស្រា។ ដល់វេលាម៉ោង ១៨:០០នាទី ជនសង្ស័យបានឌុបជនរងគ្រោះចូលផ្ទះសំណាក់(ឡាក់គី) ភូមិបារាជ ឃុំស្វាយជ្រុំ ហើយបានរួមភេទបានសម្រេចចំនួន ០១លើកទៀត បន្ទាប់មកជនសង្ស័យបានឌុបជនរងគ្រោះបានមកផ្ទះវិញ។
ដល់ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ១៦:០០នាទី ឪពុកជនរងគ្រោះបានដឹងហេតុការណ៍នេះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ព្រែកអំពិល កម្លាំងប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យបញ្ជួនមកអធិការដ្ឋាននគរបាលស្រុកបន្តចាត់ ការតាមនីតិវិធី ៕


