Sponsor
Amapapa News

ក្រុង​ប៉េកាំង​ បាន​ដាក់​ពង្រាយ​ប្រព័ន្ធ​កាំជ្រួច​មីស៊ីល​ ការពារ​ដែន​អាកាស​ HQ-6​ ដើម្បី​ចូល​រួម​សម​យុទ្ធ​បាញ់​គ្រាប់​ពិត​ជា​មួយ​កងទ័ព​ជើង​ទឹក​ ដែល​ផ្ដោត​លើ​ការ​ការពារ​ដែន​អាកាស​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ រុស្ស៊ី (RT)​ បាន​ចុះ​ផ្សាយ​នា​យប់​ថ្ងៃ​ពុធ ទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១៧។

អនុប្រធាន​កងទ័ព​អាកាស​ចិន​លោក​ Ding Laihang​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ កង​វីរសេនា​តូច​ការពារ​អាកាស​ចិន​ និង​កងកម្លាំង​មីស៊ីល​ បាន​ធ្វើ​សម​យុទ្ធ​បាញ់​គ្រាប់​ពិត​ នៅ​ក្បែរ​ឆ្នេរ​សមុទ្រ​បូហៃ​ ភាគ​ខាង​កើត​ប្រទេស​ចិន​ កាល​ពី​ថ្ងៃ​អង្គារ​ ក្នុង​គោល​បំណង​ដើម្បី​ទប់ស្កាត់​ការ​វាយប្រហារ​ពី​ប្រទេស​ជិត​ខាង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រុង​មូស្គូ​ និង​ក្រុង​ប៉េកាំង​ កំពុង​ផ្ដួចផ្ដើម​គំនិត​មួយ​ ដើម្បី​បញ្ឈប់​ការ​បាញ់​បង្ហោះ​មីស៊ីល​ និង​ការ​សាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ និង​សម​យុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​ដោយ​ទីក្រុង​វ៉ាស៊ីនតោន​ និង​ក្រុង​សេអ៊ូល​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor