
ប្រធានាធិបតីរុស្ស៊ី បានប្រាប់ឲ្យថា វិបត្តិដែលកំពុងរីករាយដាលលើកម្មវិធីអាវុធរបស់កូរ៉េខាងជើង អាចនឹងវិវឌ្ឍទៅជា មហន្តរាយយ៉ាងខ្លាំង ដែលមានជនរងគ្រោះច្រើននាក់ទទួលរង។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន CNN បានចុះផ្សាយនៅអង្គារ ទី០៥ ខែកញ្ញា ឆ្នាំ២០១៧។
ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌី មៀរពូទីន បានព្រមានប្រឆាំងនឹង ការរំជើបរំជួលខាងយោធា ហើយបាននិយាយថា វិធីតែមួយគត់ ដើម្បីដោះស្រាយវិបត្តិនៅកូរ៉េខាងជើង គឺតាមរយៈការទូតតែប៉ុណ្ណោះ។ លោកបានបន្ថែមទៀតថា ទីក្រុងព្យុងយ៉ាង មានសមត្ថភាពនុយក្លេអ៊ែរខ្លាំងជាង ប្រព័ន្ធការពារគ្រាប់មីស៊ីល ហើយមិនអាចផ្ដល់ការការពារគ្រប់គ្រាន់ប្រឆាំងនឹងកាំភ្លើងធំ ដែលមានចម្ងាយឆ្ងាយផងដែរ។
ជុំវិញបញ្ហានេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Nikki Haley បានប្រាប់ឲ្យដឹងថា លោក គីម ជុងអ៊ុន កំពុងបង្កសង្គ្រាម និងជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អនុម័តវិធានការទណ្ឌកម្មខ្លាំងបំផុត ដើម្បីបញ្ឈប់កម្មវិធីនុយក្លេអ៊ែរក្រុងព្យុងយ៉ាង។

ក្រោយកិច្ចប្រជុំកំពូល BRICS នៅទីក្រុងប៉េកាំង ដែលប្រទេសប្រេស៊ីល ឥណ្ឌា ចិននិងអាហ្វ្រិកខាងត្បូង លោក ពូទីន បាននិយាយថា ខណៈពេលដែលរុស្ស៊ី ថ្កោលទោសសកម្មភាពចុងក្រោយរបស់កូរ៉េខាងជើងដោយដាក់ទណ្ឌកម្មថ្មី គឺគ្មានប្រយោជន៍ និងប្រសិទ្ធភាពឡើយ។
គួររម្លឹកផងដែរថា កាលពីម្សិលមិញ កូរ៉េខាងត្បូង បានធ្វើការឆ្លើយតបទៅនឹងការធ្វើតេស្តចុងក្រោយ ដោយប្រើកងនាវាចរណ៍បាញ់គ្រាប់ពិត នៅឆ្នេរសមុទ្រខាងកើតនៃឧបទ្វីបកូរ៉េ និងត្រៀមខ្លួនប្រតិបត្តិការភ្លាមៗ ក្រោយកងទ័ពអាកាស និងជើងគោក ធ្វើសមយុទ្ធរួមគ្នាកន្លងទៅ៕
