
ពិធីបុណ្យកាន់បិណ្ឌចាប់ផ្ដើមពីថ្ងៃទី០៦កញ្ញាស្អែកនេះ ហើយ ។ ពេលវេលានេះទាំងមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន និងកម្មកររោងចក្រមួយភាគធំ ក៏បានត្រៀមខ្លួន និងថវិកា ដើម្បីទៅស្រុកកំណើតជួបជុំគ្រួសារ និងសាច់ញាតិរួចរាល់ហើយដែរ ។ ប៉ុន្តែសម្រាប់អ្នកមានការងារមិនបានសម្រាក និងអ្នកគ្មានលុយទៅជួបឪពុកម្ដាយ ក៏កំពុងតែស្រណោះខ្លួន ដូចអត្ថន័យក្នុងបទចម្រៀង "រដូវបុណ្យភ្ជុំ កូនយំស្រណោះ" របស់លោក រ៉ាវី បើសិនអ្នកកំពុងប្រឈមរឿងខាងលើ ស្ដាប់ហើយអាចនឹងស្រក់ទឹកភ្នែក។
បទចម្រៀង "រដូវបុណ្យភ្ជុំ កូនយំស្រណោះ" ពេលស្ដាប់បទនេះ របស់តារាចម្រៀងលោក រ៉ាវី របស់ផលិតកម្ម Sasda ទើបតែបានចេញនៅលើប្រព័ន្ធហ្វេសប៊ុកទេ តែបទចម្រៀងមួយនេះកំពុងដុតអារម្មណ៍យុវវ័យខ្លាំង ជាពិសេសកម្មកររោងចក្រ ដែលខ្វះខាតលុយកាក់សម្រាប់ទៅស្រុកកំណើត ។តើអ្នកបានស្ដាប់បទចម្រៀងកម្សត់មួយនេះហើយ ឬនៅ ?