Sponsor
Amapapa News

តារា​ចម្រៀង ​សុខ ពិសី ​កំពុង​តែ​ជិះ​រថយន្ត​ទំនើប​ម៉ាក​ range rover​ស៊េរី​ឆ្នាំ​២០១២​  តែ​ពេល​នេះ​កញ្ញា​កំពុង​មាន​ចំណាប់​អារម្មណ៍​លើ​រថយន្ត​ទំនើប​ម៉ាក​ Lexus GX460 ​ស៊េរី ​២០១៧​ម្ដង​វិញ ​ដោយ​នាង​យល់​ថា ​រថយន្ត​ម៉ូដែល​ថ្មី​នេះ​ ស្អាត​ ទូលាយ​ និង​មាន​បច្ចេកវិទ្យា​ទំនើប​ ទើប​នាង​ចាប់ផ្ដើម​សិក្សា​ពី​តម្លៃ​...។

ការ​ប្រើប្រាស់​រថយន្ត​ទំនើប​ម៉ាក​ range rover​ស៊េរី​ឆ្នាំ​២០១២​ សុខ ពិសី ​ត្រូវ​បាន​ចំណោម​អ្នក​សិល្បៈ​ជា​ច្រើន​ឲ្យ​តម្លៃ​ថា​ នាង​គឺ​ជា​តារា​ចម្រៀង​ល្បី ​និង​មាន​ជីវភាព​ល្អ​ប្រសើរ​ណាស់​ទៅ​ហើយ​ ព្រោះ​អ្នក​សិល្បៈ​ក្នុង​ស្រុក​ភាគ​តិច​ណាស់​ ដែល​មាន​លទ្ធភាព​ជិះ​រថយន្ត​តម្លៃ​ខ្ពស់​ដូច​នាង​ ។ ទើប​តែ​ពេល​នេះ​កញ្ញា​បាន​បង្ហាញ​ចេតនា​ចង់​ប្ដូរ​រថយន្ត​ពី​ range rover ​ស៊េរី​ឆ្នាំ​ ២០១២​ មក​ជិះ​ Lexus GX460 ​ស៊េរី​ ២០១៧ ​វិញ​ម្ដង​។

ស្រប​នឹង​ការ​Share​ ព័ត៌មាន​លម្អិត ​ពាក់ព័ន្ធ​នឹង​កា​រ​បង្ហាញ​ម៉ាក​រថយន្ត​ទំនើប​ម៉ាក ​Lexus GX460 ​ស៊េរី ​២០១៧​ ​នៅ​លើ​ Page​ ហ្វេសប៊ុក​របស់​ខ្លួន​ សុខ ពីសី ​បាន​ប្រាប់​ថា​  នាង​ពិត​ជា​មាន​បំណង​ចង់​ធ្វើ​ជា​ម្ចាស់​រថយន្ត​ដ៏​ទំនើប​កំពុង​ល្បី​ម៉ាក​Lexus GX460​ ស៊េរី ​២០១៧​ ពិត​មែន​ ដូច្នេះ​ហើយ​ទើប​នាង​ បង្ហាញ​ព័ត៌មាន​និយាយ​ពី​រថយន្ត​ម៉ាក​នេះ​លើ​ហ្វេសប៊ុក​ឡើង​  ព្រោះ​នាង​យល់​ថា​វា​ ស្អាត​ ទូលាយ ​និង​បំពាក់​សុវត្ថិភាព​ខ្ពស់ ​។

សុខ ពិសី​ បន្ត​ថា​ ព្រោះ​តែ​ការ​ស្រឡាញ់ ​ទើប​នាង​បាន​សិក្សា​តម្លៃ​ទាំង​ក្រៅ​ និង​ក្នុង​ស្រុក​ ហើយ​សម្រាប់​តម្លៃ​នៅ​ក្រៅ​តាម​ព័ត៌មាន​ដែល​នាង​បាន​ដឹង​ គឺ​ជិត​៦​ម៉ឺន​ដុល្លារ​ ដូច្នេះ​ហើយ​បើ​សិន​ជា​មក​ដល់​ស្រុក​ខ្មែរ​ ប្រហែល​ជាង​១០​ ម៉ឺន​ដុល្លារ​ ទាំង​ការ​បង់ពន្ធ​ ។ ​តម្លៃ​នេះ​ទោះ​ជា​នាង​មាន​លទ្ធភាព​ក្ដី​ ប៉ុន្តែ​នាង​មិនទាន់​សម្រេចចិត្ត​នៅ​ឡើយ​ទេ​ ព្រោះ​ត្រូវ​ពិភាក្សា​ជា​មួយ​គ្រួសារ ​ជា​មិន​សិន​ថា​ គួរ​ទិញ​ ឬ​អត់​ ព្រោះ​ការ​ទិញ​ទ្រព្យ​ធំៗ​នាង​មិន​ដែល​គិត​តែ​ម្នាក់​ឯង​ទេ​៕

ស្ងាត់ៗ សុខ ពិសី ស៊ើប​តម្លៃ ​រថយន្ត​ទំនើប ​Lexus GX460 ​ស៊េរី​ ២០១៧
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor