Sponsor
Amapapa News

តាកែវៈ ក្មេងស្រីតូចអាយុជាង២ខួបម្នាក់​ បានលង់ទឹកត្រពាំងក្បែរផ្ទះស្លាប់គួរឲ្យសង្វែគ ខណៈក្មេងស្រីរងគ្រោះដើរតេះតះ​ទៅតាមជីដូនព្រោះស្រូវ។

ហេតុការណ៍ក្មេងស្រីលង់ទឹកត្រពាំងស្លាប់គួរឲ្យង្វែគនេះ បានកើតឡើងនៅចន្លោះម៉ោងជាង១២ថ្ងៃត្រង់ ទី៤ ខែកញ្ញា ឆ្នាំ២០១៧ ម្សិលមិញ​ ស្ថិតនៅភូមិឈើទាលបាក់ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ។

អធិការស្រុកទ្រាំង លោក ផាន ផល បានឲ្យដឹងថា កុមារីរងគ្រោះឈ្មោះ ចន្ទ័ បូរី អាយុ២៩ខែ រស់នៅជាមួយជីដូនឈ្មោះ មិន មិត្ត អាយុ៦០ឆ្នាំ ចំណែកឪពុកម្តាយបានចេញទៅរកស៊ីនៅប្រទេសថៃ។

ជីដូនក្មេងស្រីរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកថា មុនពេលកើតហេតុរូបគាត់បានចេញទៅព្រោះស្រូវ នៅក្បែរផ្ទះដោយពុំដឹងថា ចៅស្រីគាត់ដើរទៅតាមក្រោយនោះទេ។ លុះពេលបាត់ចៅ និងបានដើររក គឺហួសពេលទៅហើយ ដោយចៅគាត់បានធ្លាក់ទឹកត្រពាំងខាងក្រោយផ្ទះស្លាប់ដោយមិនអាចជួយសង្គ្រោះបាន។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះធ្វើការស្រាវជ្រាវនិងបានសន្និដ្ឋានថា កុមារីរងគ្រោះពិតជាស្លាប់ដោយការលង់ទឹកប្រាកដមែន និងបានប្រគល់សព​ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor