
ភ្នំពេញៈ នារីម្នាក់ មានវ័យ២៣ឆ្នាំ បានសម្រេចចិត្តលោតពីលើផ្ទះល្វែង ដែលមានកម្ពស់២ជាន់ ធ្លាក់មកដល់ដីស្លាប់ភ្លាមៗ ដោយសារមានជំងឺប្រចាំកាយ(សរសៃប្រសាទ)។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើឡើងកាលពីម៉ោង៦៖០០នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្ទះល្វែងលេខ៧ក ផ្លូវ៣បេ ក្រុម២ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពមានឈ្មោះ ហ៊ុន លីយ៉ានុត ភេទស្រី អាយុ២៣ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅភូមិបុលតាផង់ ឃុំត្រពាំងក្រញួង ស្រុកត្រាំកក់ ខេត្តតាកែវ។
ប្រភពីបុរសម្នាក់មានឈ្មោះ សួង សុខា អាយុ៥៣ឆ្នាំ ដែលជាម្ចាស់ផ្ទះ និងត្រូវជាពួនារីរងគ្រោះ បានឲ្យដឹងថានៅមុនពេលកើតហេតុ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ គាត់បានធ្វើពិធីបុណ្យគំរប៧ថ្ងៃ អោយម្តាយរបស់គាត់ដែលត្រូវយាយរបស់នារីរងគ្រោះ នៅវត្តទឹកថ្លា ហើយពេលធ្វើបុណ្យរួចក៏ហៅអោយមកសម្រាកនៅផ្ទះគាត់មួយយប់សិនទៅ ស្អែកឡើងចាំទៅស្រុកវិញ លុះព្រឹកឡើងស្រាប់តែជួបហេតុការបែបនេះកើតឡើងតែម្តង។
ស្ត្រីមានឈ្មោះ តូច វណ្ណឌី អាយុ៤៥ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់នារីរងគ្រោះ បានអង្គុយយំអោបសពកូនស្រីទាំងសោកស្តាយថា កូនស្រីគាត់មានជំងឺប្រចាំកាយនេះ ជាច្រើនឆ្នាំមកហើយ គាត់បាននាំទៅព្យាបាលដែលតែមិនជាសោះ គាត់បញ្ជាក់ថានៅស្រុកអោយតែជំងឺនេះរើម្តងៗ កូនគាត់រត់ទៅរត់មកផ្អើលនាក់ ជិតខាងនាំគ្នាជួយចាប់ទំរាំដឹងខ្លួនវិញ។ ទើនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ គាត់ត្រូវឡើងមកភ្នំពេញដើម្បីធ្វើបុណ្យគំរប៧ថ្ងៃ អោយម្តាយនៅវត្តទឹកថ្លា ហើយដោយគ្មាននាក់ណានៅមើលថែកូនគាត់(សព) ទើបយកមកជាមួយលុះពេលធ្វើបុណ្យរួច ក៏មកសម្រាកនៅផ្ទះបងថ្លៃ(កន្លែងកើតហេតុ) មួយយប់សិនថាស្អែកទើចេញដំណើរទៅស្រុកវិញស្រាប់តែព្រឹកឡើង គាត់រវល់ចូលបន្ទប់ទឹក ក៏ឮសំលេងផាំងលើយ៉ាកសង្ក័សីគាត់ ក៏ស្ទុះចេញមកមើលឃើញកូនស្រីធ្លាក់ដល់ដីស្លាប់ភ្លាមតែម្តង។
ក្រោយកើតហេតុក៏មានសមត្ថកិច្ចជំនាញចុះមកធ្វើត្រួតពិនិត្យឃើញថា សពពិតជាស្លាប់ដោយលោតសម្លាប់ខ្លួនពីលើផ្ទះដោយខ្លួនឯងពិតប្រាកដមែន ដោយមិនជាប់ពាក់ព័ន្ធនិងអំពើឃាត្តកម្មអ្វីនោះទេ។ ក្រោយមកសមត្ថកិច្ចបានប្រគល់សពអោយទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕


