Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រៃវែងៈ បុរសវ័យកណ្ដាលម្នាក់ ត្រូវសមត្ថកិច្ចនគរបាលស្រុកពារាំង ធ្វើការឃាត់ខ្លួនតាមពាក្យបណ្ដឹងរបស់អាណាព្យាបាលជនរងគ្រោះ ពីបទរំលោភសេពសន្ថវៈ ដែលជនសង្ស័យបានសម្រេចដល់ទៅ២ដង ពោល គឺបានម្ដងហើយ ញ៉ាមណាត់ជួបម្ដងទៀត ក៏ត្រូវជាប់ខ្នោះតែម្ដង។ ជនសង្ស័យ ត្រូវបានឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧។

តាមសមត្ថកិច្ចឲ្យដឹងថា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧នេះ សមត្ថកិច្ចនគរបាលស្រុកពារាំង បានទទួលពាក្យបណ្តឹងពីអាណាព្យាបាលជនរងគ្រោះឈ្មោះ អ.ស.ម ភេទស្រី អាយុ១៧ឆ្នាំ នៅភូមិវៃវេទ ឃុំរាប ស្រុកពារាំង ប្តឹងពីជនសង្ស័យឈ្មោះ សៀង ស្រង ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិឃុំជាមួយគ្នា ថាបានចាប់រំលោភសេពសន្ថវៈកូនស្រី បានសម្រេចចំនួន២លើក គឺលើកទី១ នៅថ្ងៃខែមិនចាំ ឆ្នាំ២០១៧ នៅចំនុចទួលអង្ក្រង និងលើកទី២ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ម្សិលមិញ ម៉ោងប្រហែល៣៖៣០នាទីរសៀល។

នៅក្នុងពាក្យបណ្ដឹងបានបញ្ជាក់ថា បន្ទាប់ពីបានរំលោភក្មេងស្រីរងគ្រោះបានសម្រេចម្ដងរួចមកហើយនោះ នៅថ្ងៃទី១៥ ខែកញ្ញាម្សិលមិញ ជនសង្ស័យបានណាត់ជួបជនរងគ្រោះម្តងទៀត នៅកន្លែងដដែល រួចហើយបានធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះរហួតបានសម្រចម្តងទៀត ទើបបែកការដល់អាណាព្យាបាលរហូតដាក់ពាក្យបណ្ដឹងឲ្យចាត់ការតាមច្បាប់។

បច្ចុប្បន្នជនសង្ស័យឈ្មោះ សៀង ស្រេង ត្រូវបានកម្លាំងនគរបាល ហៅមកសាកសួរបំភ្លឺ ដើម្បីបំពេញសំណុំរឿងតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor