
កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia, វគ្គ The Battle សប្ដាហ៍ទី ៣ ក្នុងយប់ថ្ងៃទី១៦ ខែកញ្ញ ឆ្នាំ២០១៧ កូនក្រុមលោក ព្រាប សុវត្ថិ បានឡើងប្រកួតចុងក្រោយគេ ដោយមានបេក្ខជន ៣ រូបគឺ
- ពេជ្រ ថៃ
- ឡុង លីងគ័ង្គ
- ជាង យន្តិ៍ផាវរៈ

បានបកស្រាយបទចម្រៀង ក្រោមចំណងជើងថា “ស៊ូឃ្លាត” អ្នកទាំង ៣ បានបកស្រាយបទចម្រៀងបានយ៉ាងល្អ និងមានភាពរស់រវើក ព្រមទាំង មានការកោតសរសើរខ្លាំងពីសំណាក់គ្រូបង្វឹកទាំង៣ ។
ចំពោះ អ្នកដែល លោក ព្រាប សុវត្ថិ ជ្រើសយកទៅប្រកួតក្នុងវគ្គ Live Show ជាបន្តទៀតនោះគឺ ប្អូន ពេជ្រ ថៃ ជាមួយសម្លេងគាំទ្រ យ៉ាងច្រើនកុះករផងដែរ ៕
