Sponsor
Amapapa News

ភ្នំពេញៈ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសសេរលិខិតដាច់ដោយឡែកពីគ្នាបង្កាប់ឲ្យម្ចាស់ស្ថានីយចំនួនពីរ គឺម្ចាស់ស្ថានីយវិទ្យុមណ្ឌលព័ត៌មានស្ត្រីកម្ពុជា FM102MHz របស់លោកស្រីជា ស៊ុនដាណែត ជានាយិការ និងវិទ្យុសំបុកឃ្មុំ របស់លោកស្រី ឌិន ផាណារ៉ាជានាយិការ។

យោងតាមលិខិតមួយច្បាប់ ដែលចុះសហត្ថលេខាដោយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានផ្ញើរទៅកាន់ម្ចាស់គ្រប់គ្រងស្ថានីយទំាងពីរ ដោយមានកម្មវត្ថុដូចគ្នា នឹងបានចេញត្រូវបានផ្សាព្វផ្សាយជាសាធារណៈនៅថ្ងៃទី៣ ខែកញ្ញា បានឲ្យដឹងថា «បញ្ឃប់ការចាក់ផ្សាយឡើងវិញ នូវព័ត៌មានវិទ្យុអាស៊ីសើ (RFA) និងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) នៅស្ថានីយវិទ្យុទាំងពីរ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «តមតាមកម្មវត្ថុខាងលើខ្ញុំសូមជម្រាបជូនលោកស្រី ស្ថានីយវិទ្យុមណ្ឌលព័ត៌មានស្ត្រីកម្ពុជា FM102MHz និងលោកស្រី ឌិន ផាណារ៉ានាយិការវិទ្យុសំបុកឃ្មុំ FM105MHz ជម្រាបថាវិទ្យុអាស៊ីសេរី(RFA) និងវិទ្យុសំឡេងសហរដ្ឋអាមេរិ ក (VOA)នៅពុំទាន់ចុះបញ្ជីការរិយាល័យតំណាងស្របច្បាប់នៅក្រសួងព័ត៌មាននៅឡើយទេ»

លោករដ្ឋមន្ត្រីបានលើកឡើងថា ដើម្បីជៀសវាងការប្រព្រឹត្តិផ្ទុយពីគោលការណ៍ ច្បាប់នៃព្រះរាជាណាចក្រ ក្រសួងព័ត៌មានតម្រូវឲ្យលោកស្រីនាយិការបញ្ឍប់ឡើងវិញនូវព័ត៌មានវិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក នៅស្ថានីយវិទ្យុទាំងពីរ ចាប់ពីថ្ងៃនេះតទៅជូនដំណឹងនេះតទៅ។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា «ក្នុងករណីវិទ្យុនេះនៅតែបន្តផ្សាយ ក្រសួងនឹងដកអាជ្ញាប័ណ្ណបញ្ឈប់ការផ្សាយរបស់វិទ្យុលោកស្រីជាស្ថាពរ»

សេចក្ដីប្រកាស
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor