
ការស្រៀវធ្មេញ គឺជាបញ្ហាមួយដែលអាចកើតមានចំពោះមនុស្ស គ្រប់រូប ជាងនេះទៅទៀត ប្រសិនបើអ្នក មិនប្រយ័ត្នប្រយែង ក្នុងការមើលថែ និងការពារនោះទេ វានឹងធ្វើឲ្យរីករាលដាល និងអាចកើត ទៅជាជំងឺអញ្ចាញធ្មេញ រលាគអញ្ចាញធ្មេញ ឬ នៅទីបំផុតនឹងបាត់បង់ធ្មេញក៏ថាបាន ។
ចំពោះបញ្ហាស្រៀវធ្មេញនេះ យើងអាចការពារ និងព្យាបាលបានបើសិនជា យើងដឹង អំពីមូលហេតុដែលកើតឡើងរួចរកដំណោះស្រាយឲ្យបានត្រឹមត្រូវ ខាងក្រោមនេះជាវិធីសាស្រ្ត ងាយៗក្នុងការអនុវត្ត៖
១-ដុសធ្មេញថ្នមៗឲ្យបានត្រឹមត្រូវៈ ចំពោះអ្នកដែលចូលចិត្តដុសធ្មេញខ្លាំងអាចមាន អត្រាប្រឈមនឹងការស្រៀវធ្មេញ ហើយ ការដុសធ្មេញខ្លាំងពេក ឬដុសខុសវិធីដុសតាមទទឹង ដោយគិតថា វានឹងធ្វើឱ្យសអាចបញ្ចេញពន្លឺស្រស់ស្រាយ នោះវាបែរជាការបំផ្លាញស្រទាប់ ដែលនៅជុំវិញជើងធ្មេញកាន់តែបើកចំហឆាប់ជាងមុន ។
២-គួរជ្រើសរើសច្រាសដុសធ្មេញដែលមានសរសៃទន់ និង ប្តូរមកប្រើច្រាសថ្មីៗរៀងរាល់បីខែម្តងវិញ ឬ ប្តូរភ្លាមៗនៅ ពេលដែលសរសៃច្រាសរីកស្ញាញ ។
៣-ជៀសវាងភេសជ្ជៈដែលបញ្ចេញប្រតិកម្មជាអាស៊ីដ ឬ ជូរខ្លាំងៈ ដូចជា ភេសជ្ជៈដែល មានហ្គាស ទឹកផ្លែឈើដែលមានរសជាតិជូរ (ក្រូច ឬ ក្រូចឆ្មារ) ព្រោះវាអាចធ្វើឱ្យជើងធ្មេញ សឹកបន្តិចម្តងៗ ហើយសាច់នៅត្រង់ជើងធ្មេញត្រូវបើកចំហ ។
៤- ប្រើប្រាស់ថ្នាំដុសធ្មេញ ដែលមានគុណភាពល្អ និងមានការទទួលស្គាល់។
Colgate Sensitive Pro Relief ជាថ្នាំដុសធ្មេញ ដែលមានសមត្ថភាពខ្ពស់ ក្នុងការការពារការស្រៀវធ្មេញព្រោះវា បានចំរាញ់ចេញពីសារធាតុ ផ្លរអរាយ៍ ដើម្បីការពារធ្មេញរបស់អ្នកមិនឲ្យមានការឈឺចាប់ ធ្វើឲ្យធ្មេញរបស់ អ្នកសចែងចាំង និងខ្យល់ដកដង្ហើមស្រស់ថ្លាជាប់បានយូរ ៕
