
ភ្នំពេញៈ អតីតគូដណ្តឹង របស់នី មុនីនាថ បានចេញលិខិតប្រកាសសងជំងឺចិត្ត ដោយឲ្យនី មុន្នីនាថ ប្រញាប់ចូលមកដោះស្រាយ។ កាលពីពេលកន្លងទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ពីបទឆបោក និងរំលោភលើសេចក្ដីទុកចិត្ត។
យោងតាមពាក្យប្ដឹងខាងលើ ដែលភាគីខាងដើមចោទលោក អ៊ឹង សូឡាង ដាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ខ្លួនបានសុំឲ្យតុលាការចេញសាលក្រមរួមមាន៖ ឲ្យនី មុន្នីនាថ ដែលជាចុងចម្លើយសងប្រាក់ ៧០.០០០ដុល្លារអាមេរិក (ប្រាំពីរម៉ឺន) ព្រមទាំងសងជំងឺចិត្ត ៥០.០០០ដុល្លារអាមេរិក (ប្រាំម៉ឺន) បន្ថែមទៀតមកឲ្យលោក និងសុំឲ្យតុលាការអនុវត្តសាលក្រមជាបណ្ដោះអាសន្ន ទៅតាមមាត្រា៩៤៥ មាត្រា៩៤៦ នៃក្រមរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជា។
ដើមចោទមានឈ្មោះ អ៊ឹង សូឡាង និងចុងចម្លើយឈ្មោះ នី មុន្នីនាថ បានស្គាល់ និងបានស្រលាញ់គ្នាក្នុងឆ្នាំ២០១៤ ដោយព្រមព្រៀងយ៉ាងច្បាស់ថា នឹងយកគ្នាជាប្ដីប្រពន្ធ ទៅថ្ងៃអនាគត ទើបដើមចោទរៀបចំពិធីភ្ជាប់ពាក្យ ដោយមានឪពុកម្ដាយទាំងសងខាងបានដឹងឮ។ ចាប់តាំងពីមានរឿងមកនី មុនីនាថ មិនសូវជាដើរទៅណាមកណាពេញមុខដូចមុនខ្លាចគេសួរនាំអោយម្តាយទៅជំនួស។ មិនដឹងថា តើនាងគិតបែបណាទេ នៅពេលរឿងនេះដល់ថ្នាក់ធ្លាក់លិខិតដល់តុលាការហើយនោះ៕




