Sponsor
អាម៉ាប៉ាប៉ាញ៉ូស

មេ​បញ្ជា​ការ​កងទ័ព​អាកាស​អាមេរិក​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ សហរដ្ឋ​អាមេរិក​ គ្រោង​នឹង​ដាក់​ពង្រាយ​យន្ត​ហោះ​ចម្បាំង​ F-35​A និង​អាកាសយានិក​ជា​ច្រើន​នាក់​ ទៅ​កាន់​ប្រទេស​ជប៉ុន​កំឡុង​ពេល​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​ជា​មួយ​កូរ៉េខាងជើង​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ អង់គ្លេស (Express) បាន​ចេញ​ផ្សាយ​នា​រសៀល​ថ្ងៃ​អង្គារ​ ទី​២៤ ខែ​តុលា ឆ្នាំ​២០១៧។

មេ​បញ្ជា​ការ​កងទ័ព​អាកាស​អាមេរិក​លោក​ Terrence O’Shaughnessy​ បាន​និយាយ​ថា​ យន្ត​ហោះ​ចម្បាំង​ F-35​A ចំនួន​១២គ្រឿង​ និង​អាកាសយានិក​ ចំនួន​៣០០នាក់​មក​ពី​មូលដ្ឋាន​ទ័ព​អាកាស​អាមេរិក​ Kadena​ នឹង​ត្រូវ​ដាក់​ពង្រាយ​រយៈ​ពេល​ ០៦ខែ​ ទៅ​កាន់​ប្រទេស​ជប៉ុន​ នៅ​ដើម​ខែ​ក្រោយ​។ លោក​ បាន​បន្ត​ទៀត​ថា​ “យន្ត​ហោះ​ចម្បាំង​ F-35A នឹង​ចូល​រួម​ជា​មួយ​យន្ត​ហោះ​យន្ត​ហោះ​ F-35B​ ដែល​ត្រូវ​បាន​ឈរ​ជើង​នៅ​មូលដ្ឋាន​ទ័ពអាកាស​ជប៉ុន​ Iwakuni​ ចាប់​តាំង​ពី​ខែ​មករា​មក​ម្ល៉េះ”​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ វត្តមាន​យោធា​អាមេរិក​ មាន​ការ​កើន​ឡើង​នៅ​ក្នុង​ប្រទេស​ជប៉ុន​ ដោយ​សារ​តែ​មាន​ការ​គំរាមកំហែង​ថ្មី​ៗ​ពី​ទីក្រុង​ព្យុងយ៉ាង​ និង​ជម្លោះ​ពាក្យ​សំដី​ ដែល​បណ្ដាល​ឲ្យ​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​ ឬ​បង្ក​ជា​សង្គ្រាម​លោក​លើក​ទី​០៣ កើត​ឡើង​នា​ពេល​ឆាប់​ៗ​នេះ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor