
ភ្នំពេញៈ អនុប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសជំហរជាថ្មីថា គណបក្សនឹងមិនពឹង ពាក់រកមេធាវី ដើម្បីដាក់ត្រៀមឯកសារតតំាងក្តីជាមួយមេធាវីក្រសួងមហាផ្ទៃ ក្នុងសំណុំរឿងប្តឹងរំលាយគណបក្សនោះទេ។
លោក ប៉ុល ហំម អនុប្រធានគណបក្សសង្គ្រោះជាតិ បានឲ្យដឹងកាលពីថ្ងៃទី២៣ តុលា ឆ្នាំ២០១៧ ថា «រហូតមកដល់ពេល យើងមិនបានពឹងពាក់មេធាវីតតំាងក្តីអីនោះទេ ព្រោះថាលោកប្រធាន កឹម សុខា លោកថា ជារឿងនយោបាយ។ ហើយបើនយោបាយបើគេប្រុងរំលាយ យើងដាក់មេធាវី១០០ឬ២០០នាក់ក៏គេ នៅរំលាយដែរ»។
លោក ប៉ុល ហំម បានគូសបញ្ជាក់ថា ជំហរបស់លោក កឹម សុខា មិនពឹងពាក់មេធាវីការពាក្តីក្នុងសំណុំរឿងរំលាយគណបក្សនោះទេ ទោះបីជាសំណុំរឿងក្តីនេះ កំពុងស្ថិតក្នុងកណ្តាប់ដៃតុ លាការកំពូល និងបានទុករយៈពេល២០ថ្ងៃ (តាំងពីថ្ងៃ១១ តុលា ឆ្នាំ២០១៧) ដើម្បីឲ្យដឹង គណបក្សសង្គ្រោះជាតិរកមេធាវីតតំាងក្តី និងដាក់ឯកសារត្រៀមនៅតុលាការកំពូល។
សូមជម្រាបថា កាលពេលថ្មីនេះកន្លងមកនេះទាក់ទិននឹងសំណុំរឿងប្តឹងរំលាយគណបក្សសង្គ្រោះជាតិ ត្រូវបានលោក សំ សុគង់ មេធាវីការពារក្តីឲ្យគណបក្សសង្ក្រោះជាតិ បានបញ្ជាក់ យ៉ាងដូច្នេះថា«អត់បានត្រៀមផង ដោយសារខាងគណបក្សអត់ពឹងពាក់ និងផ្ទេរសិទ្ធិជូន មេធាវីដើម្បីការពារក្នុងសំណុំរឿងនឹងទេ »។
លោកមេធាវីបានលើកឡើងថា ក្នុងសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិទុកឲ្យតុការដើម្បីបន្តនីតិវិធីរបស់ខ្លួនតាមច្បាប់ចុះ ព្រោះអត់មានការពឹងពាក់ពីសំណាក់គណបក្សនោះទេ ។
ទាក់ទិននឹងដំណើរការនីតិវិធីតាមផ្លូវច្បាប់គឺតុលាការការកំពូលបន្តនីតិវិធី លោកមេធាវី បានបញ្ចេញទស្សនថា បើតាមផ្លូវច្បាប់ទោះបីមិនមានមេធាវីការពារក្តី ក៏តុលាការដំណើរការបានដែរ។ ប៉ុន្តែ បើក្នុងរឿងរដ្ឋប្បវេណីជាគោលការ គឺត្រូវមានមេធាវីធ្វើការតតាំងគ្នាចំពោះមុខសវនាការ។ ផ្ទុយទៅវិញ បើគ្មានការតតំាងគ្នាទេ នៅតម្លៃសាលដីកាមិនមានតម្លៃប៉ុន្មានទេ តែតុ លាការអាចកាត់ដោយកំបាងមុខ។
លោក សំ សុគង់ បានលើកឡើងទៀតថា សម្រាប់នីតិវិធីកំណត់រយៈពេល២០ថ្ងៃ របស់តុលាការកំពូលនេះ គឺកំណត់ឲ្យគូភាគីដាក់សារណា ឬសំអាង ប៉ុន្តែបើក្នុងរយៈពេល២០ថ្ងៃ ផុត ឬគូភាគីបានដាក់ ឬមិនដាក់ក៏ តុលាការក៏យកទៅពិនិត្យ និងសិក្សាអំពីដើមបណ្តឹង រួចហើយ នឹងកំណត់ពេលវេលាបើកសវនការនៅពេលណាមួយ។
លោកបន្តថា តាមផ្លូវច្បាប់មិនមានការចែងកំណត់ពេលវេលាមួយច្បាស់លាស់នៅពេលដាក់សារណានោះទេ។ អីចឹងអាស្រ័យលើតុលាការគាត់ជាអ្នកសម្រេច ការកំណត់ពេលសវនាការ ។
គួររំឮកថា កាលពីថ្ងៃទី១០ តុលា ឆ្នាំ២០១៧ មន្ត្រីតុលាការកំពូងបានយកតាមដីការបង្កាប់ឲ្យដាក់ឯកសារត្រៀមចៅក្រមរបស់ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល ចុះថ្ងៃទី៩ តុលា និង បានបិទនៅមុខស្នាក់ការគណបក្សសង្គ្រោះជាតិ។
ក្នុងដីការតុលាការកំពូលបានបង្គាប់ឲ្យប្រធានគ ណបក្សសង្គ្រោះជាតិមានទីស្នាក់ការអាសយដ្ឋានផ្ទះលេខ ៥៧៦ ផ្លូវជាតិលេខ ២ សង្កាត់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ ឲ្យដាក់ឯកសារត្រៀមឆ្លើយតប ទៅនឹងពាក្យបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិចុះថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ របស់ក្រសួងម ហាផ្ទៃ ដែលភ្ជាប់ជាមួយនេះជូនតុលាការកំពូលអំឡុងពេល២០ថ្ងៃ គិតចាប់ថ្ងៃបានទទួលការបញ្ជូនដីការបង្កាប់៕
