Sponsor
អាម៉ាប៉ាប៉ាញ៉ូស

អាចនិយាយបានថា ជារឿងហេតុមួយដ៏ឲ្យហួសចិត្តណាស់ ដោយកាលពីថ្ងៃពុធដើមសប្តាហ៍នកន្លងទៅនេះ ក្មេងប្រុសម្នាក់មានអាយុប្រហែល ២ឆ្នាំ រស់នៅក្នងខេត្ត Putian ប្រទេសចិន បានជួបគ្រោះថ្នាក់ដោយជាប់ក្បាលនឹងជង្រឹងដែកក្នុងផ្ទះនៅពេលដែលខ្លួនកំពុងរត់លេងនៅក្នុងផ្ទះ ។ ដោយសារតែភាពឈឺចាប់ និងស្រែកយំលឺៗ បានធ្វើឲ្យឪពុករបស់គេលឺ និងរត់ស្ទុះមកមើលកូនរបស់ខ្លួនភ្លាមៗ ។

ភ្លាមៗនោះដែរឪពុករបស់កុមារនោះ ក៏បានទូរស័ព្ទទៅរក ក្រុមអ្នកពន្លត់អគី្គសនីភ៏យ ដើម្បីឲ្យមកជួយសង្គ្រោះ ។ ត្រឹមតែរយៈប្រមាណ៣០នាទី ក្រុមអ្នកសង្គ្រោះក៏បានមកកន្លែងកើតហេតុ ពួកគេបានព្យាយាមសែ្វងរកគ្រប់មធ្យោយបាយ ធ្វើយ៉ាងណាយកកុមារម្នាក់នោះចេញពីការជាប់ក្នុងជង្រឹងដែកនោះ ។ ក្នុងពេលនោះដែរ លោកដែលជាឪពុកគ្មានសមត្ថភាពអីនឹងជួយនោះ មិនដឹងថាធ្វើអី្វក៏បានយកទូរស័ព្ទរបស់ខ្លួនមកថតកូនទៅវិញ ។

បន្ទាប់ពីវីដេអូនេះត្រូវបានបង្ហោះចូលក្នុងបណ្តាញសង្គម មានក្រុមអ្នកលេងអ៊ីនធឺណិតជាច្រើន បានធ្វើការរិះគន់លើបុរសដែលជាឪពុកនោះ ហើយតែងតែចោទសួរថា ក្នុងនាមជាឪពុកពេលកូនរបស់ខ្លួនជួយនឹងគ្រោះថ្នាក់ដល់ ជីវិតបែបនេះ គួរណាស់លោកគួរតែធ្វើអី្វដែលមានប្រយោជន៍ជាងនេះ មានន័យថាធ្វើអី្វមួយជាងការដកទូរស័ព្ទយកមកថតដូចេ្នះ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor