Sponsor
អាម៉ាប៉ាប៉ាញ៉ូស

តាកែវៈ បណ្ណាល័យ និងបន្ទប់តីចាត់ការ នៅក្នុងវិទ្យាល័យក្ដីទន្ទឹម ស្ថិតនៅក្នុងឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ ត្រូវបានជនខិលខុចលួចដុតទាំងយប់ កាលពីវេលាម៉ោង១១៖០០នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ ។

លោក ស៊ី សុខន ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវ បានឲ្យដឹងថា ក្នុងករណីគ្រោះអគ្គិភ័យនេះ គឺយើងដាក់ការសង្ស័យថា មានអ្នកលួចដុតមិនមែនជាករណីទុះសេខ្សែភ្លើងនោះទេ ហើយចំពោះទំហំនៃការខូចខាតរួមមាន៖ ឆេះអស់ទីចាត់ការ២បន្ទប់ ឆេះអស់ខ្ចេចគ្មានសល់ នូវសំណៅឯកសារអ្វីទេ និងឆេះបណ្ដាល័យសិក្សា១បន្ទប់ ឆេះអស់ប្រមាណជាង៤០ភាគរយ ។

បើតាមលោកប្រធានមន្ទីរ ចំពោះករណីខាងលើនេះ លោកបានរាយការណ៍ទៅគ្រប់អាជ្ញាធរពាក់ព័ន្ធ ដើម្បីបើកការសើបអង្កេត ឲ្យបានល្អិតល្អន់ដើម្បីចាប់ជនខិលខូចយកមកទទួលទោសតាមច្បាប់ឲ្យទាល់តែបាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor