Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ដូចជាប្រិយមិត្តបានជ្រាបហើយថា តារាសម្តែងស្រីចេះប្រើប្រាស់ក្បាច់គុណល្បុក្កតោខ្មែរយ៉ាងស្ទាត់ជំនាញ គឺកញ្ញា ពេជ្រ ចរណៃ កំពុងស្ថិតនៅក្នុងស្ថានភាពមួយដ៏លំបាក ហើយត្រូវការវះកាត់ភ្លាមៗ ព្រោះមានជំងឺដាច់សរសៃឈាមបេះដូង។

ប៉ុន្តែ ពិតជាគួរឲ្យអាណិតណាស់ ព្រោះតែជីវភាពនៅមានកំរិត កញ្ញា ពេជ្រ ចរណៃ មិនមានថវិការគ្រប់គ្រាន់ដើម្បីធ្វើការវះកាត់ទេ ខណៈតម្លៃវះកាត់នេះគឺមានចំនួន រហូតដល់ទៅ ២ម៉ឺនដុល្លាសហរដ្ឋអាមេរិក។ ទុក្ខលំបាករបស់ កញ្ញា មិនត្រូវបានមើលរំលងឡើយ គេឃើញមានមិត្តក្នុងវិស័យសិល្បះជាច្រើន ដុតដៃដុតជើងគ្នា ជួយឧបត្ថមដល់នាងជាបន្តបន្ទាប់ ទោះតិចក្តីច្រើនក្តី។

យ៉ាងណាមិញ កញ្ញា ពេជ្រ ចរណៃ នៅតែត្រូវការថវិការជាច្រើនបន្ថែមទៀត ដើម្បីអាចឆ្លងផុតពីគ្រោះដ៏អាក្រក់ក្នុងជីវិតមួយនេះ ដូច្នេះហើយទើបផេចរបស់ ផលិតកម្មទេពនិករ ភាពយន្ត បានបង្ហោះសារសុំចិត្តបងប្អូនពុកម៉ែទាំងអស់ជួយដល់ កញ្ញា ពេជ្រ ចរណៃ ដែលជាតារាមានទេពកោសល្យម្នាក់នេះផង។

ផេចរបស់ ផលិតកម្មទេពនិករ ភាពយន្ត បានសរសេររៀបរាប់ថា:

ព្រឹកមិញ លោកចាងហ្វាង ផលិតកម្មទេពនិករ ភាពយន្ត លោកគ្រូដឹកនាំរឿង និងក្រុមការងារគ្រួសារទេពនិករភាពយន្ត បានទៅសួរសុខទុក្ខ តួឯកស្រី រឿង "អាគមស្បែកដាច" របស់យើង គឺកញ្ញា ពេជ្រ ចរណៃ ដោយផ្ទាល់ ដែលកំពុងមានបញ្ហាជំងឺហើបប្រើសបេះដូង ហើយកំពុងត្រូវការជំនួយដើម្បីធ្វើការវះកាត់ជាបន្ទាន់។

ប្រភពខាងលើបានបន្តទៀតថា:

អាស្រ័យហេតុដូចនេះ សូមសប្បុរសជនជិតឆ្ងាយទាំងអស់មេត្តាចូលរួមជួយឧបត្ថម្ភទៅតាមសន្តានចិត្ត ក្នុងមនោសញ្ចេតនា និងស្មារតីខ្មែរជួយខ្មែរ ខ្មែរសង្គ្រោះខ្មែរ ដើម្បីអោយមនុស្សមានសមត្ថភាព ក្រមសីលធម៌ និងទេពកោសល្យដូចកញ្ញាពេជ្រចរណៃ បានបន្តឱកាស ក្នុងការលើកស្ទួយវិស័យសិល្បៈភាពយន្តដែលជាវិស័យសិល្បៈទី7របស់ជាតិអោយឈានទៅរកភាពរីកចំរើនដូចបរទេស។
យើងខ្ញុំនឹងព្យាយាមអោយអស់ពីលទ្ធភាពដើម្បីរកមូលនិធិជួយកញ្ញា។ សូមកញ្ញាឆាប់ជាសះស្បើយ និងតស៊ូឡើង។
ទំនាក់ទំនងឧបត្ថម្ភ៖ 069567523/077514614/066514614
សូមមេត្តាជួយshare បន្តផង។

ប្រភព: ផលិតកម្មទេពនិករ ភាពយន្ត

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor