
ភ្នំពេញៈ លោក សឺ សូប៊ែ ឧត្តមក្រុមប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានថ្លែងថា របបដឹកនាំបច្ចុប្បន្ននេះ កំពុងតែស្ថិតទៅរករបបផ្តាច់ការ និងរបបប៉ុលពតម្តងទៀត។
ការលើកឡើងរបស់លោក សឺ សូប៊ែ ធ្វើឡើងក្នុងពិធីរំលឹកខួប២៦ ឆ្នាំនៃកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ តុលា ឆ្នាំ២០១៧ ដែលរៀបចំដោយគណបក្សសង្គ្រោះជាតិថា របបដឹកនាំបច្ចុប្បន្ន កំពុងតែស្ថិតទៅរករបបផ្តាច់ការ និងជារបបប៉ុលពតម្តងទៀត។
លោក សឺសូប៊ែ បានបញ្ជាក់ថា យើងមិនទាន់មានការផ្សះផ្សាជាតិ ការគោរព និងការការពារសិទ្ធិសេរីភាព ហើយពិសេសនោះលិទ្ធិប្រជាធិបតេយ្យក៏មិនទាន់មានដែរ។
លោក សឺសូប៊ែ បានបញ្ជាក់ថា « ដូចអ្វីដែលក្នុងសារលិខិតលោក កឹម សុខា ប្រធានគណបក្សលើកឡើងអីចឹង គឺយើងកំពុងតែដើរថយក្រោយ ទៅរបបផ្តាច់ការ និងថយក្រោយទៅរបបប៉ុលពតមួយទៀត»។

លោកបញ្ជាក់ថា «ខ្ញុំជម្រាបថា អ្នកដែលចង្អុលថា គេក្បត់ជាតិ នោះតាមក្រមសីលធម៌អន្តរជាតិគេបានផ្តាំមកខ្ញុំថា កាលណាអ្នកចង្អុកម្រាមដៃមួយថា គេក្បត់ជាតិនោះ មានម្រាមដៃបីបានចង្អុលមកវិញ។ អីញ្ចឹងហើយអ្នកដែលចោទលោក កឹម សុខា ក្បត់ជាតិនោះមានម្រាមដៃបីចង្អុលទៅគាត់វិញ ។ ទី១. គាត់ក្បត់ជាតិដោយនាំកងទ័ពយួនមកចូលមកកម្ពុជា និងបម្រើកងទ័ពយួនឲ្យទៅចាប់លោក ប៉ែន សុវណ្ណ មកដាក់គុក។ ទី២. នៅពេលអង្កការសហប្រជាជាតិរៀបចំការបោះឆ្នោតដោយជោគជ័យ ហើយតែមិនទទួលស្គាល់ទេ បែរទៅបំបែកខេត្តខាងកើតទំាងប៉ុន្មានចេញពីកម្ពុជា ។ និងទី៣. ក្បត់ជាតិ ធ្វើរដ្ឋប្រហារឆ្នាំ១៩៩៧ »៕