Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ទីតាំងផលិតទឹកសៀង ទឹកម្ទេស ទឹកត្រីកោះកុង និងទឹកប្រេងខ្យង១កន្លែង គ្មានស្តង់ដារ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់ ត្រូវបានកម្លាំងចម្រុះរបស់គណៈកម្មាធិការបង្ក្រាបផលិតផលក្លែងក្លាយ ចុះឆែកឆេរ និងបង្ក្រាប។

ប្រតិបត្តិការនេះ ធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅទីតាំងសិប្បកម្ម យីហោ "ហូលាង" ស្ថិតនៅដីឡូត៍លេខ៣៤៤ ផ្លូវហាណូយ(១០១៩) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មន្ត្រីចុះបង្ក្រាបបានឲ្យដឹងថា ម្ចាស់ទីតាំងខាងលើឈ្មោះ ប៊ួយ ហូ ដោយទីតាំងនេះម្ចាស់បានសុំច្បាប់ផលិតតែ២មុខប៉ុណ្ណោះ ប៉ុន្តែលួចផលិតច្រើនមុខ និងគ្មានស្តង់ដារត្រឹមត្រូវ រួមមានទឹកសៀង ទឹកម្ទេស ទឹកត្រីកោះកុង និងប្រេងខ្យង ដោយពុំបានសុំចុះបញ្ជីផលិតផល (ចបផ) ជាមួយស្តង់ដារកម្ពុជាឡើយ។

ជាក់ស្តែង ក្រោមកិច្ចបង្ក្រាបនេះ សមត្ថកិច្ចបានរកឃើញផលិតផលដែលគ្មានច្បាប់អនុញ្ញាត សរុបប្រហែល៩តោន និងបានបន្តយកទៅពិសោធន៍ រកមើលសារធាតុដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

ដោយឡែកទីតាំងខាងលើ ត្រូវបានបិទទ្វា បញ្ឈប់ឲ្យដំណើរការបណ្តោះអាសន្នផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor