
ក្រោយពីលោក បញ្ញា សិទ្ធិ បានបង្ហើបប្រាប់អំពី រឿងពិតដ៏គួរឲ្យព្រឺសម្បុរមួយ អំឡុងពេលធ្វើបុណ្យសពរបស់អ្នកនាង សាន្ត ស្រីឡៃ។ លោកបានរៀបរាប់ដំណើរសាច់រឿងដ៏គួរឲ្យខ្លាចហើយនោះ មិនយូរប៉ុន្មាន លោកបញ្ញា សិទ្ធ ក៏បានបង្ហោះរូបទៅស្រោចទឹក នៅវត្តមួយកន្លែង ដើម្បីសូមសេចក្តីសុខ និងសូមឲ្យគ្រោះភ័យ ទាំងឡាយរលាយបាត់ផងដែរ៕ :
លោក បញ្ញា សិទ្ធិ ក៏បានសរសេរលើបណ្តញសង្គមផងដែរថា "សូមឲ្យគ្រោះចង្រៃរលាយបាត់ចាប់ពីថ្ងៃនេះតទៅ សូមឲ្យអី្វទាំងអស់នឹងប្រសើរឡើង អំពើល្អគឺមិនចេះសាបសូន្យ ។ អរគុណពុកម៉ែ បងប្អួនទាំងអស់ ដែលផ្តល់កម្លាំងចិត្តដល់ក្មេងម្នាក់នេះ" ។



