
កំពង់ចាមៈ ស្រ្តីជាប្រពន្ធ បានរងរបួសធ្ងន់ ក្រោយពីបុរសជាប្ដីចិត្តខ្លាំង ទាញកាំបិតខ្វែវកាប់កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២១០៧ នៅចំណុចភូមិរុនខាងត្បូង ឃុំ ដានរុន ស្រុក សូទ្រនិគម ខេត្តកំពង់ចាម។
ជនបង្កជាប្ដីឈ្មោះ ចន សុខ អាយុ៤៥ឆ្នាំ ទីលំនៅភូមិ ឃុំកើតហេតុ ជនរងគ្រោះជាប្រពន្ធ ឈ្មោះ រុន ម៉ាប់ អាយុ៤៦ឆ្នាំ រស់នៅជាមួយគ្នា។
ប្រភពព័ត៌មាន បានឲ្យដឹងថា មូលហេតុ គឺជនបង្កជាប្ដីខឹងប្រពន្ធ លាបក្រេម ម្សៅតែងខ្លួន ឃាត់មិនស្ដាប់ ក៏ទាញកាំបិទខ្វែវកាប់ដាច់ថ្ពាល់ខាងឆ្វេង ពីត្រចៀកដល់ចង្ការ បណ្តាលឲ្យរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។
ក្រោយបង្កហេតុជនសង្ស័យជាប្តី ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បន្តចាត់ការតាមនីតិវិធីច្បាប់៕


